ទុគី៖ មានទាហ៊ានទុគីចំនួន ២៥នាក់ ត្រូវបានសម្លាប់ ដោយសារតែ  ផ្ទុះគ្រាប់បែកនៅក្នុងឃ្លាំងអាវុធមួយកន្លែង នៅក្នុងទីក្រុង Afyonkarahisar ភាគខាងលិច  ប្រទេសទុគី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ម្សិលមិញ។

យោងតាមសមត្ថកិច្ចនៅកន្លែងហេតុ បានឱ្យដឹងថា នេះគឺជាការផ្ទុះគ្រាប់យ៉ាងខ្លាំងខ្លាមួយដែលបានបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ  និងបណ្តាលឱ្យទាហ៊ាន  ២៥នាក់  ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ក្នុងមួយរំពេច។

ករណីផ្ទុះគ្រាប់បែកខាងលើ   គឺជាគ្រោះថ្នាក់ដោយចៃដន្យមួយ  ដែលក្រុមអ្នកជំនាញបានរៀបចំ និងប្រមូលគ្រាប់បែកទាំងនោះ  ដើម្បីបំផ្ទុះ  បំផ្លាញចោល ប៉ុន្តែ គ្រាប់បែកទាំងនោះបានផ្ទុះ មុនការកម្ទេចចោលរបស់អ្នកជំនាញ   ទើបបណ្តាលឱ្យ  មានគ្រោះថ្នាក់កើតឡើងដូចនេះ៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ news.sky