NU'EST ត្រូវបានគេស្គាល់ថា ជាក្រុមចំរៀងបុរស KPOP ដែលទទួលបានការគាំទ្រ ដោយសារបទ Face ហើយបន្តសារភាពល្បីល្បាញដោយបទ Action និង Hello ទៀត ។
ដើម្បីបំរើអារម្មណ៍ទស្សនិកជន បន្ទាប់ពីបាត់មុខមួយរយៈពេលរួចមក ថ្ងៃនេះក្រុមចំរៀងបុរសNU'EST បានបញ្ចេញវីដេអូចំរៀង និង អាល់ប៊ុមថ្មី ។ បទថ្មីនេះមានចំនងជើងថា Sleep Talkingដែលជាប្រភេទមួយប្លែកដែលគេហៅថា Mystic Fantasy បើយោងទៅតាមសំដីរបស់ផលិតកម្ម Pledis ។ បទចំរៀងនេះនិយាយអំពី បុរសម្នាក់ដែលបានលួចស្រឡាញ់នារីម្នាក់ តែមិនហ៊ានសារភាពប្រាប់នាងឡើយ បានត្រឹមគេងមមើ មមាយ។ Camnews សូមអញ្ជើញទស្សនិកជន ទៅទស្សនាទាំងអស់គ្នា ៕