អន្តរជាតិ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស ដេលីម៉េល បានអោយដឹងថា មានរឿងហួសចិត្តមួយបានកើតឡើង ខណៈពេលដែលបុរសវ៏យ ២៦ ឆ្នាំម្នាក់ប៉ុនប៉ងលោតចុះពីលើអាគារជាន់ទី ៤ តែបែរជាមានស្រ្តីរួមទាំងក្មេងៗមួយចំនួន មិនត្រឹមតែមិនបានជួយឃាត់ប៉ុណ្ណោះទេ តែបែរជា ស្រែកជំរុញបន្ថែមអោយគាត់លោតទៅវិញ ស្របពេលដែលប៉ូលីសកំពុងតែបញ្ចុះបញ្ជូលគាត់កុំអោយលោតចុះ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុប៉ុនប៉ងធ្វើអត្តឃាតមួយនេះ បានកើតឡើងក្នុងទីក្រុង Por-tsmouth ប្រទេសអង់គ្លេស។ លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា បុរសវ័យ ២៦ ឆ្នាំរូបនោះជាចុងក្រោយបានលោតចុះពីអាគារជាន់ទី ៤ នោះមែន ពោលគឺវាមានកំពស់ជិត ១៦ ម៉ែត្របន្ទាប់ពីមានស្រ្តីម្នាក់ ក៏ដូចជាក្មេងៗមួយចំនួនមិនស្គាល់អត្តសញ្ញាណ បានស្រែកជំរុញអោយគាត់លោតចុះមក ស្របពេលដែលក្រុមមន្រ្តីប៉ូលីស កំពុងតែធ្វើការចរចារ ក៏ដូចជាបញ្ជុះបញ្ជូលកុំអោយគាត់លោតចុះមក។

លុះក្រោយមក បន្ទាប់ពីមានឧបទ្ទេវហេតុប៉ុនប៉ងលោតសម្លាប់ខ្លួនមួយនេះ បុរសវ័យ ២៦ ឆ្នាំរូបនោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បី់ធ្វើការសង្គ្រោះបន្ទាន់ ខណៈពេលដែលគាត់មានត្រឹមតែរបួសធ្ងន់ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះទេហើយបើនិយាយពីមូលហេតុដែលឈានទៅដល់ការសំរេចចិត្ត\នៅក្នុងការធ្វើបែបនេះ ត្រូវបានរកអោយឃើញថា កាលពីយប់មុនថ្ងៃធ្វើអត្តឃាតនេះ គាត់បានឈ្លោះប្រកែកជាមួយនឹងភរិយា ចំណែកឯស្រ្តី រួមទាំងក្មេងៗមិនស្គាល់អត្តសញ្ញាណនោះ ក៏ត្រូវបានចាប់ខ្លួចជាបណ្តោះអាសន្នផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Dailymail