ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលជាសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស spy កាលពីវេលាមុននេះបន្តិច បានគូសបញ្ជាក់អោយដឹងថា ចោរស្ទើរភ្លើងម្នាក់ ត្រូវបានប៉ូលីសក្របួចជាប់ បន្ទាប់ពីគេបានទូរស័ព្ទប្តឹងប៉ូលីស ខណៈពេលដែលបានលឺសម្លេងចម្លែកនៅក្នុងផ្ទះ អំឡុងពេលធ្វើសកម្មភាពលួច ។
គួរបញ្ជាក់ផងដែរថា ចោរស្ទើរភ្លើងរូបនោះ មានឈ្មោះថា Marius Ionescu វ័យ ៣១ ឆ្នាំ បានចេញធ្វើសកម្មភាពលួច ដោយសម្រុកចូលលបៗទៅកាន់ផ្ទះមួយកន្លែង ដែលមានទីតាំងនៅក្នុងប្រទេសរ៉ូមានី តែដោយឡែក បន្ទាប់ពីបានលឺសម្លេងចម្លែក ដែលគេនឹកស្មានថា ជាការសម្រុកចូលធ្វើសកម្មភាពលួច ពីសំណាក់ចោរដទៃទៀតនោះ គេក៏បានចូលទៅរត់ពួននៅក្រោមគ្រែ និងបានទូរស័ព្ទទៅប្តឹងភ្នាក់ងារប៉ូលីស។

កាលដែលបានទទួលព័ត៌មានហើយនោះ ក្រុមមន្រ្តីប៉ូលីសក៏បានចុះទៅដល់កន្លែងកើតហេតុនិង បានចាប់ឃាត់ខ្លួនលោក Marius ពីបទប្រព្រឹត្តិអំពើចោរកម្ម ។ ដោយឡែក ក៏មានការបញ្ជាក់អះអាងពីមន្រ្តីប៉ូលីសផងដែរ តាមពិតទៅ សម្លេងចម្លែកនោះ មិនមែនជាអំពើចោរកម្មអ្វីផ្សេងទៀតនោះទេ តែវាទំនងមកពីសម្លេងរំខានសត្វឆ្មាទេដឹង៕
ដោយ ៖ រិទ្ធីប្រភព ៖ spy