ព័ត៌មានអន្តរជាតិ ៖ ក្រុមវេជ្ជបណ្ដិត ប្រទេសក្រិក ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពដែលស្ទើរតែមិនគួរអោយជឿមួយ នោះគឺ ទារកកើតចេញមកពីផ្ទៃម្តាយ ទាំងមិនទាន់បែកទឹកភ្លោះ គឺនៅក្នុងស្រោមទឹកភ្លោះទៅវិញ ( nside amniotic sac ) ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាលោកវេជ្ជបណ្ដិត Dr Aris Tsigris ក៏បានបង្ហោះរូបនេះ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមផងដែរ បន្ទាប់ពីទទួលបានជោគជ័យ ក្រោយពីប្រតិបត្តិការ បង្កើតកូនមួយនេះតាមរយៈការវះកាត់។

លោកវេជ្ជបណ្ដិត Dr Aris Tsigris ក៏បានអះអាងផងដែរថា បន្ទាប់ពីមានការវះកាត់ ពួកយើងក៏ទទួលបានទារកតូចមួយ ស្ថិតនៅក្រោមស្រោមទឹកភ្លោះនៅឡើយ (still encasedin the sac) ខណៈវាមិនទាន់ជាការចាប់កំណើតពេញលេញនោះទេ។
អំឡុងពេលនៃការវះកាត់ ស្រោមស្រោបទារកតូចនោះក៏បានបែក ដែលគេអាចនិយាយបានថា ជាការបែកទឹកភ្លោះ ។ Dr Aris Tsigris ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញករណីដ៏កម្របំផុតមួយនេះ ។ ភ្លាមៗនោះ ខណៈពេលទឹកភ្លោះបានបែក ទារកតូចនោះ អាចដកដង្ហើមដោយខ្លួនឯងជាធម្មតា និងឈានជើងចូលមកកាន់ពិភពលោកមួយនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ មីរ័រ