ថ្ងៃមួយពេលដើរកំសាន្តនៅឯសួនឧទ្យានជាមួយគ្រួសារ Konstantine Myakush រស់នៅMoscow ប្រទេសរុស្ស៊ី បានជួបគ្រោះថ្នាក់ចៃដន្យមួយដោយមានព្រួញមិនដឹងចេញពីកន្លែងណាហោះមកបុក ករបស់គាត់ធ្លាយពីម្ខាងទៅម្ខាង។ ទោះជាត្រូវរបួសធ្ងន់យ៉ាងនេះក៏ដោយ ក៏បុរសអាយុឆ្នាំរូបនេះមានសំណាងនៅរស់រានមានជីវិតដែរ។
ផ្លែព្រួញដែលមិនអញ្ជើងក៏មក ដែរនោះ មានប្រវែងប្រហែល50cm បានហោះចេញពីក្លឹបបាញ់ព្រួញមួយនៅជិតឧទ្យាននោះ។ ក្រោយពេលត្រូវផ្លែព្រួញធ្លាយកហើយ បុរសKonstatine នៅមានស្មារតីរឹងមាំនិងបានប្រាប់ទៅប្រពន្ធឲហៅរថយន្តសង្គ្រោះបន្ទាន់។ នៅឯមន្ទីរពេទ្យ បុរស Konstatineបានឆ្លងកាត់ការថតស្គេនជាច្រើនដំណាក់ ដើម្បីកំនត់កន្លែងរបួសនិងយកផ្លែព្រួញចេញ។ ក្រុមគ្រូពេទ្យបានឲដឹងបន្ថែម ផ្លែព្រួញនោះនៅឆ្ងាយពីសរសៃឈាមតែ2cm ប៉ុណ្ណោះ បើបាញ់ចំសរសៃឈាមសំខាន់នេះបុរសKonstatine នឹងត្រូវស្លាប់ជាមិនខាន។ សព្វថ្ងៃគាត់កំពុងតែទទួលសំរាកព្យាបាលក្នុងមន្ទីរពេទ្យក្រោមការយកចិត្តទុកដាក់បំផុតពីក្រុមវេជ្ជបណ្ឌិត៕





ដោយ៖ nanoប្រភព៖ k14