អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានធ្វើការចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា  លោក Chadi Bendjedid ​ អតីតប្រធានាធិបតីអាល់ហ្សេរី បានទទួលមរណៈហើយ កាលពីពេលកន្លងទៅ​ ដោយសារតែជម្ងឺមហារីក ក្នុងជន្មាយុ៨៣ ឆ្នាំ។

width=485                         លោក Chadi Bendjedid ​ អតីតប្រធានាធិបតីអាល់ហ្សេរី

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក Bend-jedid ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរ​ពេទ្យ​យោធា ​Ain Naajda  នា​ក្រុងអាល់​ហ្សៀរ  ​កាលពី​ជាង​ ១ ​សប្តាហ៍​មុន​នេះ តែជាអកុសល មកទល់នឹងពេលនេះលោកត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏ព្រោះតែជម្ងឺមហារីកដ៏កាចសាហាវ បានឆក់យកជីវិតរបស់លោក។

គួរបញ្ជាក់ផងដែរថា យោងតាម​សេចក្តីប្រកាស​មួយ​របស់​ប្រធានា​ធិបតី​ចេញ​ផ្សាយ​​នាពេល​យប់​ថា ​ការកាន់​ទុក្ខ​ជាតិ​រយៈ​ពេល​៨​ថ្ងៃ​មួយ​ត្រូវ​បាន​ចេញផ្សាយ​ ។  ​ប្រភព​ដដែល​នេះគូស​បញ្ជាក់​ថា ​សពអតីត​ប្រធា​ធិបតី​រូប​នោះ​នឹងត្រូវ​បញ្ជុះ​នៅក្រុង​អាល់​ហ្សៀរ ​នៅ​ឯ​កន្លែង​បញ្ចុះ​សព​អែល​អាលីយ៉ា។ គួររំឮកផងដែរថាលោក Chadi Bendjedid គឺជាអតីតប្រធានាធិបតី អាល់ហ្សេរី ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​ ១៩៩២ ៕

ដោយ ៖​ រិទ្ធីប្រភព ៖ aljazeera