នារីជនជាតិចិនម្នាក់ បានស្រាតខោអាវ និងដើរតាមដងផ្លូវនានា ក្នុងពេលធាតុអាកាសកំពុងត្រជាក់ដខ្លាំង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលមនុស្សនៅក្នុងតំបន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០១២ នៅក្នុងក្រុង Suzhou ខេត្រ Anhui ប្រទេសចិន។

/

អ្នកដំណើរមួយចំនួន បានចូលក្បែរនារីអាក្រាតកាយនេះ និងបានអង្វរឱ្យនាងស្លៀកពាក់ខោអាវ ប៉ុន្ដែនាងមិនស្ដាប់នោះទេ។ នៅក្នុងដៃរបស់នារីនោះ គេឃើញមានខោអាវក្រាសៗជាច្រើនប៉ុន្ដែនាងក៏មិនស្លៀកពាក់ គឺទុកឱ្យរាងកាយនៅ កណ្ដាលវាល ហើយនៅពេលមានខ្យល់បក់ម្ដងៗ ធ្វើឱ្យនាងរងាស្ទើររឹងថ្គាម។

/

បច្ចុប្បន្ន គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យនារីម្នាក់នេះ ធ្វើដូច្នេះ ប៉ុន្ដែ មនុស្សមួយចំនួនយល់ថា នារីម្នាក់នោះ ប្រហែលជាមានជម្ងឺសរសៃប្រសាទ។
ដោយ ៖ សីហាប្រភព ៖ LD