ចិន ៖ បើតាមប្រភពសារព័ត៌មានពីប្រទេសចិន ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះបានអោយដឹង នាព្រឹកព្រលឹម ថ្ងៃសុក្រ ទី២៤ ព្រឹកមិញនេះ មានការរលំស្ពានមួយកន្លែងនៅភាគខាងជើងឆៀងខាងកើតប្រទេសចិន ដែលបានបណ្តាលអោយមនុស្សស្លាប់ 3 នាក់នឹង 5 នាក់ផ្សេងទៀត បានរងរបួស។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះបានកើតឡើងកាលពីព្រឹកមិញនេះ វេលាម៉ោងប្រមាណជាង ៥:៣០ ទាបភ្លឺ ។ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា ស្ពានមួយនេះមានឈ្មោះថា Yangmingtan បានដួលរលំនៅក្នុងខេត្ត Heilongjiang ប្រទេសចិន។

ទន្ទឹមនឹងការបាក់រលំនេះ បើយោងតាមសម្តីភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់នោះ បានអោយដឹងថា ស្ពាននេះបានបើកដំណើរការជាផ្លូវការ កាលពីឆ្នាំមុន នាខែវិច្ឆិកា ហើយកន្លែងដែលបានខូចខាត នឹងបាក់រលំនោះ មានប្រវែង ១០០ ម៉ែត្រ នឹងមានកំពស់ពីដី ៣០ ម៉ែត្រ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily