គូ​ស្នេហា​ថ្មី​មួយគូ នៅ​ប្រទេស​ចិន បាន​យក​ជីវិត​ទៅលេង​សើច ដោយ​ការ​ឡើងទៅ​ចង្កេះភ្នំ​ថ្ម ប្រកប​ដោយ​គ្រោះថ្នាក់ គ្រាន់តែ​ដើម្បី​ថតរូប​មង្គលការ។

/

ប្ដី​ប្រពន្ធ​ថ្មីថ្មោង​នេះ មាន​ឈ្មោះថា Fang Jing (ប្រពន្ធ) និង Lu Zhao (ប្ដី) គឺជា​មនុស្ស​ដែល​ចូលចិត្ត​ប្រភេទ​កីឡាខ្ពស់ៗ ដូច្នេះ ពួកគេ​បានសម្រេច​ចិត្ត​បង្កើត​អាល់​ប៊ុ​ម​រូបថត​អាពាហ៍ពិពាហ៍​មួយ​ដ៏​ពិសេស យក​លំនាំ​តាម​កីឡា​ដែល​ពួកគេ​ចូលចិត្ត​បំផុត នោះ​គឺ​ឡើង​ភ្នំ។

/

កម្រង​រូបថត​អាពាហ៍ពិពាហ៍​របស់ Fang Jing និង Lu Zhao ត្រូវបាន​ធ្វើឡើង​នៅ​ចង្កេះភ្នំ​ថ្ម មួយ ក្នុង​តំបន់ Liuzhou ខេ​ត្រ Guangxi ប្រទេស​ចិន។ កម្រង​រូបថត​មង្គលការ​នេះ បង្ហាញឱ្យឃើញថា ពួកគេ​បាន​តោង​ឡើង​ទៅតាម​ចង្កេះភ្នំ​ថ្ម ដ៏​គ្រោះថ្នាក់​បំផុត។ ប្រសិន​ម្នាក់ ក្នុងចំណោម​ពួកគេ ត្រូវ​ជួបនឹង​គ្រោះថ្នាក់ នោះ​នឹងមាន​មនុស្ស​ជាច្រើន​ត្រូវមាន​វិប្បដិសារី ក្នុ​នោះ​ក៏មាន​ស្វាមី ឬ​ភរិយា​របស់​ពួកគេ។

/

ក្រៅពី​គូ​ស្វាមី ភរិយា​នេះ ក៏មាន​ក្រុម​ជាង​ថតរូប​មួយចំនួន ដែល​បាន​ផ្សងព្រេង​ជាមួយគ្នា ក្នុងនោះ ក៏​ជាង​ថតរូប ឈ្មោះ Long Tien គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ថតរូប។

/

លោក Long Tien បន្ទាប់ពី​បាន​ថតរូប​អាពាហ៍ពិពាហ៍​នេះ បាន​ថ្លែងថា ៖ “ខ្ញុំ​ពិតជា​ចូលចិត្ត​តោង​ឡើងខ្ពស់ៗ ប៉ុន្ដែ​មិន​ដល់​ថ្នាក់​ដូច​គូ​ស្នេហា​មួយគូ​នេះ​ទេ។ អ្វីដែល​គួរឱ្យខ្លាច​បំផុត គឺ​នៅពេល​ត្រូវ​យោល​ចុះឡើង​នៅលើ​ខ្សែ។

/

ជាង​ថតរូប​ម្នាក់នេះ បន្ដថា ៖ “តាំង​ពីមុនមក ខ្ញុំ​មិន​ធ្លាប់បាន​ថតរូប​ដែលមាន​ភាពលំបាក​ដូច​ករណីនេះ បើទោះជា​រូប​ដែល​ថត​បាន គឺ​សុទ្ធតែ​ស្រស់ស្អាត។

 

អត្ថបទសំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភោជនីយដ្ឋានរបស់ជប៉ុន មិនមានអ្នកបម្រើតុ

ប្តីប្រច័ណ្ឌប្រពន្ធ ស្ទុះទៅបើកឡានបុក កំទេចផ្ទះខ្លួនឯង (Video Inside)

បះ​សក់​! ពេល​ឃើញ​ស្រី​ស្អាត​បាត់​ខ្លួន​មួយ​រំពេច នៅ​ចំណត​រថយន្ដ​ក្រោម​ដី (វីដេអូ)

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Dailymail