សឹង្ហបុរី ៖ ឡានក្រុងមួយ   ត្រូវក្រុមសារព័ត៌មានរាយការណ៍អោយដឹងថា បានឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ កាលពីរាត្រីយប់មិញ នៅតាមបណ្តោយផ្លូវមួយកន្លែងក្នុងប្រទេសសឹង្ហបុរី  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=443

យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី  ដែលបានឃើញហេតុការណ៍មួយនេះ បានអោយដឹងថា ដើមឡើយគេឃើញមានផ្សែងខ្មួរខ្មាញ់ ហុយចេញពីផ្នែកខាងមុខ ខណៈពេលដែលបន្តិចក្រោយមក ក៏បានឆាបឆេះផ្នែកខាងមុខ និងរាលដាល ពេញតួឡានតែម្តង។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីមួយនេះ បានកើតឡើងកាលពីយប់មិញនេះ វេលាម៉ោង  ប្រមាណជាង ១១ និង ២០ នាទីរំលងអធ្រាត្រ។ ដោយឡែក  មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ  បញ្ជាក់អោយដឹងថា​តើអ្នកបើករថយន្តក្រុងរូបនោះ      របួសឬក៏យ៉ាងណានោះទេ  ខណៈពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាន ដើម្បីរកមូលហេតុពិតនៃការឆាបឆេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន