Carat Cheung ក្រោយពេលដែលបានទទួលក្លាយជា Miss Hong Kong ២០១២ មកនោះនាងត្រូវបានគេវាយប្រហារជាមួយពាក្យចចាមអារាមជាច្រើនជាពិសេសគឺថានាងឈ្នះក្លាយជាបវកញ្ញាហុងកុង ដោយសារមុខកាំបិតតែម្ដង។ ហើយអ្នកប្រើប្រាស់ Internet ជាច្រើនបាននិយាយថានាងTracy Chu ទើបសាកសមក្លាយជា Miss Hong Kong ជាង។/តែយ៉ាងណានាងនៅតែមិនទទួលស្គាល់ថានាងបានធ្វើការវះកាត់អ្វីនោះទេណាមួយក៏មិនទាន់ជាមានភស្តុតាងណាដែលបង្ហាញថានាងពិតជាបានធ្វើការវះកាត់មែននោះទេ។ តារាចិនកើតនៅកាណាដារូនេះក៏បានប្រាប់ផងដែរថានាងមិនដែលគិតថាចូលរួមកម្មវិធី Miss Hong Kongនោះទេ រហូតដល់ឆ្នាំ ២០០៩ ដែលនាងសម្រេចចិត្តថាចូលរួមប៉ុន្តែត្រូវចាញ់ក្រោមទេពកោសល្យរបស់ Eliza Sam ទើបបណ្ដាលអោយនាង សម្រេចចិត្តថានឹងយកតំណែងនេះអោយបាន។នាងក៏បានប្រាប់ផងដែរថាពេលនេះខ្លួនកំពុងតែប្រជែងជាមួយនឹង Myolie Wu ដើម្បីទទួលបានឈ្មោះជាតួរស្រីឯកក្នុងខ្សែភាពយន្តថ្មីរឿង Golden Faith៕

ដោយ៖ ផានិតប្រភពពី៖ jaynestars