អន្តរជាតិ ៖ ក្រុមវេជ្ជបណ្ឌិតដែលមានសមាជិកប្រមាណជាង ៥០ នាក់បានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការវះកាត់ខ្មៅដៃមួយដើម ដែលបានដោតជាប់ទៅនឹងក្បាលទារិកាម្នាក់ដែលមានវ័យទើបតែ ១៩ ឆ្នាំតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុចៃដន្យខ្មៅដៃដោតជាប់នឹងក្បាលទារិកាតូចនោះ បានកើតឡើងដោយអចេតនាកាលពីពេលកន្លងទៅ ស្របពេលដែលទារិកាតូចនោះ ក៏កំពុងតែលេងដោយមានការផាត់ពណ៌ រំពេចនោះ គេក៏បានធ្លាក់ពីលើកៅអី និងបានចុងទៅនឹងខ្មៅដៃដែលនៅនឹងដៃរបស់គេតែម្តង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ដោយបានបញ្ជូនគេទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ថ្វីបើការប្រតិបត្តិការនៃការវះកាត់ ដើមឡើយមានរាងស្មុគស្មាញបន្តិចក៏ពិតមែន តែជាលទ្ធផលការវះកាត់នោះពិតជាទទួលបានជោគជ័យទៅតាមការគ្រោងទុក បន្ទាប់ពីខ្មៅដៃនោះចាក់ដោទមានជម្រៅដល់ទៅ ៥,៥ អ៊ីងឯណោះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា Olivia ដែលជាទារិការងគ្រោះតូចរូបនោះនឹងត្រូវបានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលការចងចាំត្រូវបានរំពឹងទុកថា នឹងគ្មានផលប៉ះពាល់អ្វីនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening