នារីៗកាលពីមុនធ្លាប់គិតថាចង់បាន Bikini ដោយមិនចាំបាច់ទៅផ្សាររើសសម្លៀកបំពាក់ដែរឬទេ?សូមណែនាំ N12 ដែលជា Bikini ធ្វើចេញពីម៉ាស៊ីន Printer 3D ដោយគ្រាន់តែចុចប៉ូតុងមួយនោះBikini របស់អ្នកនឹងចេញមកភ្លាមតាមចិត្តចង់បានដោយរចនាម៉ូដពីក្នុង Computer មកស្រាប់។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចុចមួយប៉ូតុង ហើយរង់ចាំអោយវា Print ចេញមកប៉ុណ្ណោះ។
នេះគឺជាគំនិតស្រមើស្រមៃរបស់ Jenna Fizel និង Mary Huang អ្នកចេញម៉ូដ Bikini របស់ក្រុមហ៊ុនContinuum Fashion ដោយពួកគេជឿជាក់ថានៅថ្ងៃអនាគតវាប្រាកដជាមួយ Bikini នេះអាចចេញលក់បាន ហើយវានាំអោយមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។
គំនិតរបស់គេគឺយកសរសៃ នីឡុងប្រភេទ ១២ មកដាក់បញ្ចូលក្នុងម៉ាស៊ីន Printer 3D SLS ដែលប្រើ Laser ហើយនៅពេលដែលអ្នកចង់បាន Bikini មួយឈុតនោះម៉ាស៊ីនបោះពុម្ធដោយ Laserនេះនឹងធ្វើការរំលាយសរសៃ នីឡុង ហើយចាប់ចងវាជា Bikini មួយតែម្ដង និយាយទៅគេចេញមកដួចជា Print ក្រដាសដូចគ្នា៕


ដោយ៖ ផានិតប្រភពពី៖ Dailymail