ចង្រិត គឺជាប្រភេទសត្វម្យ៉ាង ដែលគេយកមកធ្វើជាអាហារទទួលទានលេងកំសាន្ត និង កំពុងតែពេញនិយមបំផុតសំរាប់យុវវ័យកម្ពុជាបច្ចុប្បន្ននេះ។ សត្វចង្រិតមិនត្រឹមតែជាអាហារសំរាប់ទទួលទានដ៏មានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែសត្វចង្រិត  សម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពមនុស្ស។

អត្ថប្រយោជន៍ដ៏សំខាន់បំផុត  នៃការទទួលទានសត្វចង្រិត  និង  សារធាតុជាច្រើនដែលមានផ្ទុកនៅក្នុងសត្វចង្រិតមានដូចខាងក្រោម។

/

​​     -monounsaturated​ fats     -polyunsaturated fats     -ម៉ាញេស្យូម     -ម៉ង់ហ្គាណែ     -ស្ពាន់     -ជាតិដែក     -selenium     -ស័ង្កសី     -ផូស្វ័រ     -វីតាមីន B2 (riboflavin)     -វីតាមីន B5 (អាស៊ីត pantothenic)     -Biotin     -ទឹកអាស៊ីតហ្វូលិ     -ប្រូតេអ៊ីន

សារធាតុទាំងអស់នេះ អាចជួយការពាររាងកាយមនុស្ស មានសុខភាពល្អ និង រួចផុតពីបញ្ហាផ្សេងៗ បាន។ ដូច្នេះ វាពិតស័ក្តិសមបំផុត សំរាប់យុវវ័យកម្ពុជានាសម័យនេះ និយមចូលចិត្តទទួលទានសត្វចង្រិត  ធ្វើជាអាហារទទួលទាន  លេងកំសាន្តជាមួយនឹងមិត្តភក្តិ។ អ្វីដែលល្អនិង ពិសេស សំរាប់ពួកគេនោះ គឺ ចំណាយប្រាក់តិច ទទួលទានអាហារឆ្ងាញ់និងទទួលបានសុខភាពល្អថែមទៀតផង៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖​ top10homeremedies