ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ក៏ដូចជាគេហទំព័រសារព័ត៌មានពិភពលោក កាលពីប៉ុន្មានម៉ោងចុងក្រោយមកនេះ ពិតជាចាប់អារម្មណ៍ជាខ្លាំង ក្នុងការចុះផ្សាយព័ត៌មានស្តីពី ព្រះនាមរបស់ព្រះអង្គតូច  ដែលទើបតែប្រសូត្រ  ពីផ្ទៃព្រះមាតា ម្ចាស់ក្សត្រី Kate ខណៈពេលដែលមានព្រះបិតា ជាព្រះអង្គម្ចាស់ William នោះ ។

width=435

ប្រភពសារព័ត៌មានដដែលបន្ថែមថា   បុត្រារបស់ម្ចាស់ក្សត្រី  Kate​  មកទល់នឹងពេលនេះបានផ្តល់ព្រះនាមហើយ នោះគឺ ព្រះអង្គម្ចាស់តូច George Alexander Louis ។យ៉ាងណាមិញ     ការប្រកាសអោយដឹងនូវព័ត៌មាន  ដែលជាការសាទរ  ពីប្រជាពលរដ្ឋមកពីទីក្រុងឡុងដ៏   ក៏ដូចជា  មកពីជុំវិញពិភពលោកនោះ  ត្រូវបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃពុធម្សិលមិញនេះ ដោយរាជវាំង Kensington Palace បន្ទាប់ពីព្រះបុត្រាតូច ប្រសូត្របានពីរថ្ងៃ និងពីរម៉ោង។

width=426

គួររំឭកផងដែរថា       កាលពីថ្ងៃអង្គារកន្លងទៅ  ទំព័រសារព័ត៌មានយើងខ្ញុំ  ក៏ធ្លាប់បានចុះផ្សាយព័ត៌មាននេះរួចម្តងមកហើយ ខណៈពេលដែលម្ចាស់ក្សត្រី Kate បានប្រសូត្របុត្រអង្គនេះ នៅឯមន្ទីរពេទ្យ ដោយមានជាចំណងជើងថា ម្ចាស់ក្សត្រី Kate ប្រសូត្របានព្រះបុត្រា ពលរដ្ឋអង់គ្លេស មានការអបអរសាទរ ជាខ្លាំង (មានវីដេអូ)

width=427

width=425

width=425

ដោយ​៖ រិទ្ធី