ថ្មីៗនេះក្រុមហ៊ុន BMW បានបង្ហាញនូវរូបភាពរថយន្តថ្មីទំនើប ស្រស់សង្ហាររបស់ខ្លួនគឺរថយន្តBMW M6 Gran Coupe ដែលនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិពណ៌ Detroit Motor Show សហរដ្ឋអាមេរិកនៅ ខែមករាឆ្នាំ២០១៣ ខាងមុខនេះ។
វាជាប្រភេទរថយន្តទ្វាបួន បំពាក់ដោយម៉ាស៊ីន 4.4-litre twin-turbo V8 មានកម្លាំងម៉ាស៊ីន ៥៥២bhp ដែលអាចចរបានល្បឿន ៦២mph ក្នុងខណៈពេល ៤.៣វិនាទី។ ល្បឿនកំពូលគឺដល់ ១៩០mph។ ការរចនាតួគឺពិតជាមានភាពស្រស់ស្អាត ភ្លឺរលោង និងស្រស់សង្ហារ។
ក្រុមហ៊ុនពុំទាន់ប្រកាស់តម្លៃរថយន្តនៅឡើយទេ ប៉ុន្តែត្រូវបានគេប្រមាណថា នឹងលក់ក្នុងតម្លៃប្រហែល ១៥ម៉ឺន ដុល្លាសហរដ្ឋ៕





ដោយ៖ តុលាប្រភព៖ autoexp