អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ Yahoomail កាលពីថ្ងៃទី ២៥ កញ្ញកន្លងទៅនេះ បានអោយថា ក្រុមហ៊ុនផលិតរថយន្ដ ប្រចាំនៅទីក្រុង New York បានផលិត និងកែច្នៃរថយន្ដ ដ៏ទំនើបមួយដែលមានឈ្មោះថា Infiniti LE ហើយនឹងត្រូវដាក់លក់ក្នុងទីផ្សារនៅដើមឆ្នាំ ២០១៤ ខាងមុខនេះ។

ប្រភពខាងលើក៏បានអោយដឹងទៀតថា រថយន្ដដ៏ទំនើបមួយនេះ ត្រូវបានផលិតនៅក្នុងរោងចក្រ Nissan Motor Company ទីក្រុង New York តែម្ដង។ បើតាមការអោយដឹងពីលោកDave Harverd ប្រធានប្រតិ្ដបតិការក្រុមហ៊ុនរថយន្ដ បានអោយដឹងថា ការផលិតរថយន្ដនេះឡើង គឺធ្វើតាមការចង់បានរបស់អតិថិជន ក៏ដូចជាការប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្ដល្បីៗ ក្នុងពិភពលោកផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា អោយរថយន្ដ Infiniti LE នេះអាចដាក់ដំណើរការលក់លើទីផ្សារនាពេលឆាប់ៗនេះដែរ (២០១៤)។ តម្លៃរថយន្ដគឺ ៤០,000ដុល្លារ៕
ដោយ៖ សីហាប្រភព៖ yahoomail