ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានបរទេស Dailymail បានចេញផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា ក្រុមបាតុករដែលជាសមាជិកកងកម្លាំងរក្សាសនិ្តសុខ របស់ប្រទេសក្រិច បានធ្វើបាតុកម្មនៅពីមុខរដ្ឋសភា នាទី ក្រុង Authens ក្នុងការប្រឆាំងតវ៉ា ទៅនឹងកំណែទំរង់ពីបញ្ហាវិបត្តប្រាក់បំណុលអឺរ៉ូ តាមរយៈការកាត់បន្ថយបា្រក់បៀរវត្សរ៍របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ក្រុមបាតុករទាំងអស់ ភាគច្រើនជាក្រុមភ្នាក់ងារមានសមត្តកិច្ចការពារសន្តិសុខសង្គម , កុ្រមកងពលតូចខាងពន្លត់អគ្គីភ័យ ក៏ដូចជា ក្រុមពលទាហានដែនសមុទ្រផងដែរ បានចេញមកធ្វើបាតុកម្មរួមគ្នា បន្ទាប់ពីទទួលបានគំរោងកំណែទំរង់ថ្មីរបស់ធនាគារកណ្តាលអឺរ៉ុប ក្នុងការជួយសង្គ្រោះវិបត្តិប្រាក់អឺរ៉ូ តាមរយៈការកាត់បន្ថយនូវបា្រក់បៀរវត្សរ៍របស់ពួកគេ ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្រុមបាតុករទាំងអស់មានគ្នា ប្រមាណជាង ២,០០០ នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងទៅនឹងកំណែទំរង់ថ្មីមួយនេះ ដោយពួកគេបានធ្វើការព្យួរករបស់ខ្លួន នៅមុខនឹងរដ្ឋសភា ក្នុងទីក្រុង Authens ប្រទេសក្រិច៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Dailymail