ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ នៅព្រឺកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១២ នេះបានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១៧៣ គ្រួសារនៅសហគមន៍ទូលសំបូរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានស្ម័គ្រចិត្តប្តូរទីតាងពីសំណង់មិនរៀបរយក្នុង បុរីកីឡា និង ពីចំណុចបាក់ច្រាំងមុខផ្សារតូចក្នុងខណ្ឌឬស្សីកែវ។ ក្នុងជំនួបនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខមួយចំនូនជូនបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តមករស់នៅក្នុងសហគមន៍ទូលសំបូរ ដោយបានណែនាំឲ្យក្រុមហ៊ុនផានអ៊ីមិច ជំរុញការសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងសាងបង្គន់អនាម័យរួម ចំនួន៥បន្ថែមទៀត លើបង្គន់ អនាម័យដែលមានស្រាប់នៅតាមផ្ទះ ព្រមទាំងឲ្យមន្ទីរអភិវឌ្ឍន៏ជនបទរាជធានីភ្នំពេញសហការកសាងអណ្តូងទឹករួម មួយ រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសហគមន៏ឲ្យមានបរិស្ថានល្អ កែលំអរស្រះទឺកធំ១ដោយរៀបច្រាំងឲ្យបានស្អាត ជាមួយនេះ សាលារាជធានីភ្នំពេញជួយចេញថ្លៃអគ្គិសនីជួនសហគមន៏១លានរៀលក្នុង១ខែរយះពេល៨ខែ ចាប់ពីខែ ឧសភា ដល់ខែ ធ្នូ ឆ្នាំ២០១២។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានរៀបចំឲ្យមានការខ្ចីប្រាក់ធ្វើដើមទុន រកស៊ី ជូនបងប្អូននៅសហគមន៏នេះ តែសុំឲ្យមានការចងក្រងជាសហគមន៏ជាមុនសិន។ បន្ទាប់មក ឯកឧត្តមអភិបាល ក៏បានប្រកាសផ្តល់អំណោយមួយចំនួនទៀតជូនដល់បងប្អូនទាំង១៧៣គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ៦ដប, ទឹកត្រី៦ដប, ចាន១ឈុត, សារុង១, ក្រមា១ និងម៉ូតូកង់បី ចំនួន០២ គ្រឿង ទៀត សម្រាប់ បងប្អូនដែលទើបតែផ្លាស់មកពីបុរីកីឡា ដែលកន្លងមកនេះ សាលារាជធានីភ្នំពេញ ធ្លាប់បានជួយឧបត្ថម្ភ ជាតុ ការិយាល័យ, ម៉ូតូកង់៣ចំនួនមួយគ្រឿង និងម៉ាស៊ីនដេរមួយចំនួនទៀតសម្រាប់បងប្អូនអ្នកផ្ទុកមេរោគAIDS ក្នុង សហគមន៍នេះ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ប្រជាពលរដ្ឋទាំង១៧៣គ្រូសារក្នុងសហគមន៏ទួលសំបូរ មានមកពីបុរីកីឡាចំនូន ៨៩គ្រូសារ ក្នុងនោះ៦៤គ្រួសារមានផ្ទះសំបែងរួចហើយ នៅសល់២៣គ្រួសារ ទៀតមិនទាន់សង់រួចដែល ឯកឧត្តមអភិបាល បានជុំរុញឲ្យក្រុមហ៊ុនធ្វើការសាងសង់ឲ្យបានឆាប់រហ័ស ក្នុងរយះពេលកន្លះខែទៀតតែប៉ុណ្ណោះ។
ដោយ៖ វឌ្ឍនាប្រភពពី៖ សាលារាជធានីភ្នំពេញ