បុរសជនជាតិចិនម្នាក់ បានផ្តទ្ទាទោសជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីគេបានព្យាយាមបើកឡានបុកប៉ូលីស ខណៈពេលដែលប៉ូលីសតោងគំរបឡាបរបស់គេ។

រឿងហេតុនេះបានកើតឡើងភាគខាងកើតប្រទេសចិន នៅឯទីក្រុង Xuancheng ស្របពេលដែលក្រុមមន្រ្តីប៉ូលីសធ្វើការឆែកឆេរ ដោយសារតែឡាននោះគ្មានស្លាកលេខ។ នៅពេលដែលប៉ូលីសបានចូលខិតជិតឡាន អ្នកបើកបរព្យាយាមបើកបង្កើនល្បឿន។ រំពេចនោះប៉ូលីសបានលោតឡើងលើគំរបក្បាលឡាន ដើម្បីជៀសវាងការបុក ហើយឡាននោះបានបើកបន្តទៅមុខ ជាង២០០ម៉ែត្រ។

ពេលនោះភ្នាក់ងារប៉ូលីលបានស្កាត់មុខឡាន នឹងធ្វើការឃាត់ខ្លួនអ្នកបើកបរ។ ដែលក្រោយមកបានអោយដឺងថា បុរសនោះបើកឡាននោះគ្មានប័ណ្ឌបើកបរ ហើយបានសារភាពថាគាត់បានដោះស្លាកឡានចេញ ដើម្បីគេចចេញពីភ្នែកប៉ូលីស។

ខាងក្រោមនេះ គឺជាវីដេអូ clip ដែលថតបាន ក្នុងអំឡុងពេលកើតហេតុ សូមប្រិយមិត្តអ្នកអានតាមដានទស្សនាទាំងអស់គ្នា ៖

ដោយ ៖ រិទ្ធីប្រភព ៖ news.sky