តាមប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា 3 Versions របស់ Galaxy Note III កំពុងត្រូវបានអភិវឌ្ឍនៅឯកូរ៉ខាងត្បូង ដែល Version មួយក្នុងចំនួន Version ទាងបីនេះ គឺជា Version Galaxy Note IIIជាមួយអេក្រង់កោង ហើយមួយក្នុងចំណោម Version ទាំងបី នឹងត្រូវយកមកផលិតជាស្មាតហ្វូនGalaxy Note III នៅថ្ងៃខាងមុខឆាប់ៗនេះ។ ការរចនាម៉ូត Version ទាំងបីនេះ សុទ្ធតែយកលំនាំតាមស្មាតហ្វូន Galaxy Note II។ សំរាប់អ្នកគាំទ្រផលិតផល Samsung កំពុងតែរង់ចាំចង់បាន នូវVersion Galaxy Note III មួយដែលមានសំបកពីលោហធាតុ។

/

Note III នឹងបំពាក់នូវអេក្រង់ធំជាង បណ្តា Version មុនៗ

មតិរិះគន់ជាច្រើនពី សំបកជ័រតំលៃថោក កំពុងតែធ្វើឲ្យបណ្តាអ្នករចនាម៉ូតរបស់ Samsung ឈឺក្បាលមិនតិចឡើយ។ តើអ្នកប្រើប្រាស់ អាចនឹងទទួលបាននូវស្មាតហ្វូនដំបូងគេរបស់ Samsung ដែលបំពាក់នូវសំបកស្រោបដោយធាតុអាលុយមីញ៉ូមទាំងអស់ ដែរឬទេ? តាមប្រភពព័ត៌មានថ្មីបំផុតនេះ ក៏បានឲ្យដឹងថា Note III នឹងត្រូវបាន Samsung បង្ហាញណែនាំនៅខែកញ្ញា ឆ្នាំនេះ ផងដែរ។
/
Version Concept Note III ជាមួយសំបកអាលុយមីញ៉ូម រួមជាស៊ុមអេក្រង់ដ៏សែនស្តើង
/
Version Concept Note III ជាមួយការរចនាម៉ូតសំបកធ្វើពីអាលុយមីញ៉ូម មិនអាចដោះបាន
ដោយ៖ សិលាប្រភព៖ K14