ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល ឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនដ៏ឆ្នើមមួយរូប របស់ចក្រភពអង់គ្លេស ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីបានរត់គេចខ្លួន ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន ស្កាយ ។

គួរបញ្ជាក់ផងដែរថា ឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនដ៏ឆ្មើមមួយរូប មានឈ្មោះថា Mark Lilley ត្រូវបានចាប់ឃាត់ខ្លួនទាំងអាកា្រតកាយ នៅក្នុងវីឡារបស់លោក ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីក្រុមមន្រ្តីប៉ូលីសជាង ៤០ នាក់ បានបើកយុទ្ធនាការ វាយសម្រុកចូលធ្វើការចាប់ឃាត់ខ្លួន ក្នុងវីឡាមួយនេះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់អោយដឹងបន្ថែមថា បន្ទាប់ពីការចាប់ឃាត់ខ្លួន កាលពីថ្ងៃសៅរ៍កន្លងទៅ ពីសំណាក់មន្រ្តីជំនាញមកពី អង្គភាពនគរបាលជាតិ ប្រទេសអេស្ប៉ាញ ក៏ដូចជា ទីភ្នាក់ងារប្រឆាំងបទល្មើសព្រហ្មទណ្ឌ ដែលមានសមាជិក ជាង ៤០ នាក់នោះ ឧក្រិដ្ឋជន ដែលមានវ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគារ ដល់ទៅ ២១ ឆ្នាំ។

គួររំឭកផងដែរថា ឧក្រិដ្ឋជនដ៏ឆ្នើមរូបនេះ បានធ្វើការរត់គេចខ្លួន ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានរត់គេចបានសម្រេច កាលពីអំឡុងឆ្នាំ ២០០០ តាមរយៈការបន្លំអត្តសញ្ញាណ។ ខាងក្រោមនេះ គឺជាសកម្មភាព នៃយុទ្ធនាការសម្រុកចូលចាប់ខ្លួនគេ នៅក្នុងវីឡាមួយ ប្រទេសអេស្ប៉ាញ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ