ម៉ូតូ Triumph Rocket III Roadster គឺជាប្រភេទម៉ូតូធំ ដ៏ប្រណិតមួយ ដែលត្រូវបានរចនាម៉ូដនិង តុបតែងឡើងយ៉ាងដ៏ស្រស់ស្អាត សាកសមបំផុត សំរាប់បុរសសង្ហា មានមាឌធំ ដែលស្រលាញ់ និងចូលចិត្តប្រើប្រាស់ម៉ូតូធំ។
ម៉ូតូ Triumph Rocket III Roadster ត្រូវបានបំពាក់ មកជាមួយនឹងកំលាំងម៉ាស៊ីនយក្ស មានកំលាំងម៉ាស៊ីរហូតដល់ទៅ ២,២៩៤សេសេ មានបំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីនមិនឱ្យក្តៅខ្លាំងពេលធ្វើដំណើរទៅផ្លូវឆ្ងាយ។ ជាពិសេស ការរចនាម៉ូដដ៏ស្រស់សង្ហា អំពូលបំភ្លឺផ្លូវខាងមុខ មានភ្នែកមូល ២ អមជាមួយនឹងសំបកកង់ដ៏ក្រាស់ធំធន់មាំ ដូចជាសត្វតោកំណាចមួយក្បាល កំពុងតែចេញប្រមាញ់រកចំណី។
មួយវិញទៀត ម៉ូតូ Triumph Rocket III Roadster ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ក៏មានបន្ថែមជាមួយនឹងប្រព័ន្ធ ABS មានទម្ងន់ ៣៦៧គ.ក្រ និង មានតំលៃ ១៤,៩៩៩ដុល្លារនៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed