អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីម៉ែល ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយដឹងថា ស្រ្តីចិត្តខ្មៅវ័យ ២៤ ម្នាក់ បានសម្លាប់កូនតួចដែលទើបនឹងកើតមានវ័យត្រឹមតែ ៦ ថ្ងៃពីលើអាគារកំពស់ ១៥ ម៉ែត្រដោយបោះចុះមកក្រោមចូលក្នុងធុងសំរាម។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅក្នុងទីក្រុង West Midlands ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីក្រុមមន្រីប៉ូលីសបានរកឃើញសាកសពកូនង៉ែតវ័យ ៦ ថ្ងៃនៅក្នុងធុងសំរាម ។ លុះក្រោយមក ក៏មានការតាមដានស៊ើបអង្កេត នឹងត្រូវបានរកអោយឃើញថា មូលហេតុដែលធ្វើអោយកូនង៉ែតតួចនោះស្លាប់ គឺបណ្តាលមកពីស្រ្តីជាម្តាយវ័យ ២៤ ឆ្នាំជនជាតិអ៊ីរ៉ាក់ នឹងមានឈ្មោះថា Jaymin Abdulrahman បានបោះគេចូលទៅក្នុងធុងសំរាម ពីលើអាគារកំពស់ ១៥ ម៉ែត្រ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា មកទល់នឹងពេលថ្ងៃនេះ ស្រ្តីជាម្តាយចិត្តខ្មៅរូបនោះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់ ដោយឡែក បើនិយាយពីមូលហេតុដែលជំរុញចិត្តអោយស្រ្តីជាម្តាយឈានទៅដល់ថ្នាក់សម្លាប់កូនង៉ែតតូចនោះ ដោយសារតែកូនង៉ែតតូចរូបនោះ បានកើតមកជាមួយនឹងជម្ងឺឃោរឃៅម្យ៉ាង នឹងគ្មានសង្ឃឹមថាគេ អាចនឹងមានឧកាសបានរស់រានជីវិតតទៅមុខទៀតបាននោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ Dailymail