ព័ត៌មានអន្តរជាតិ   ៖  នារីម្នាក់ប្រឈមនឹងការចាប់ឃាត់ខ្លួន  បន្ទាប់ពីមានការចោទប្រកាន់ពីបទខាំអវយវៈភេទ (លិង្គ) របស់ស្វាមីរបស់ខ្លួន  ខណៈគាត់បដិសេធក្នុងការបើកសង្គ្រាមសឹករួមគ្នា (ឡើងគ្រែ)    នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានប្លែកបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ២០ កន្លងទៅនេះ។

width=438

គួរបញ្ជាក់ផងដែរថា   នារីវ័យក្មេង  ដែលជាជនជាប់ចោទរូបនោះ  មានឈ្មោះថា ​ KrystleHarrison វ័យ ១៩ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ​ Florida សហរដ្ឋអាមេរិក។ ដោយឡែក បើតាមប្រភពសារព័ត៌មាន ដដែលបន្ថែមថា  ក៏មានការប្រើអំពើហឹង្សាបន្តិចបន្តួចរហូតដល់ថ្នាក់ឈានទៅដល់ការខាំអវយវៈភេទ  បន្ទាប់ពីមានការបដិសេធ   ពីសំណាក់ស្វាមីរបស់ខ្លួន។

ដោយឡែក បើនិយាយពីជនរងគ្រោះ  ដែលត្រូវជាស្វាមីជនជាប់ចោទវិញ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យាបាលនូវរបួសរបស់ខ្លួន៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost