ឈីលី៖ នាង Yaritza Oliva មានអាយុ ២០ឆ្នាំ រស់នៅទីក្រុង Purranque ប្រទេសឈីលី មានអាការៈដ៏ចម្លែកមួយ គឺនាងយំមិនចេញទឹកភ្នែក ដូចមនុស្សធម្មតានោះទេ តែបែរជាចេញឈាមទៅវិញ ដោយគ្មានអ្នកណាម្នាក់ អាចបកស្រាយពីរឿងដ៏ចម្លែកនេះបាននោះទេ។

នាង Yaritza Oliva បានបា្រប់ឲ្យដឹងថា នាងមានឈាមហូរចេញតាមភ្នែកនេះ ប្រហែល ២សប្តាហ៍មកហើយ ដោយពេលមានឈាមហូរចេញមក នាងមានអារម្មណ៍ក្តៅភ្នែក ប៉ុន្តែដោយគ្រួសាររបស់នាងក្រីក្រ ទើបនាងមិនអាចរកពេទ្យដែលមាន ជំនាញដើម្បីព្យាបាលបាន។

ដំបូងឡើង នាង Yaritza ត្រូវបានវេជ្ជបណ្ឌិតភ្នែកនិយាយថា នាងមានជំងឺរលាកត្របកភ្នែក ប៉ុន្តែបន្ទាប់ពីវេជ្ជបណ្ឌិតភ្នែក លោក Dr.Alexander Lutz បានមើលវីដេអូ និងរូបភាពនៃការហូរ ឈាមចេញពីភ្នែកនាងហើយនោះ គាត់បាននិយាយឲ្យដឹងថា វាគឺជាជំងឺដ៏ចម្លែកមួយ ដែលគាត់មិនដែលបានជួបប្រទះសោះ។ គាត់បានបន្តរឲ្យដឹងទៀតថា ជំងឺដ៏ចម្លែកនេះ អាចបណ្តាលមកពី បញ្ហាឈាមកក ។

ជាធម្មតានាង Yaritza Oliva យំចេញឈាមប្រមាណជា ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ហើយនាង បាននិយាយប្រាប់ឲ្យដឹងថា នាងកាន់តែឈឺខ្លាំងឡើងៗ។ ដោយខ្វះខាតថវិកាក្នុងការផ្គត់ផ្គង់ ទៅលើការថែទាំកូនស្រី ឪពុករបស់នាង Yaritza បានអំពាវនាវឲ្យមានការផ្តល់ជំនួយ ពីប្រជាជនដែលរស់នៅ ក្នុងប្រទេសឈីលី ហើយចំពោះការឆ្លើយតបភ្លាមៗនោះ ក៏មានការជួយឧបត្ថម្ភជាបន្តរបន្ទាប់ផងដែរ៕

Looking

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល