បន្ទាប់ពីវីដេអូ និងរូបសិចទាក់ទឹនមន្ដ្រីចិន ដែលត្រូវបានគេបង្ហោះ ថ្មីៗនេះក៏លេចចេញនូវរូបថតសិចចំនួន ២សន្លឹកទៀត របស់មន្ដ្រីអនុវត្តច្បាប់នៃក្រុង Chongqing ប្រទេសចិន។

នៅក្នុងរូបថតនេះ គេឃើញមានបុរសម្នាក់ស្លៀកឯកសណ្ឋានជាមន្ដ្រីអនុវត្តច្បាប់របស់ចិន កំពុងរីករាយនៅក្នុងបន្ទប់ ជាមួយនឹងនារីម្នាក់ដែលស្ថិតក្នុងភាពស្ទើរតែអាក្រាតទាំងស្រុង។
រូបថតខាងលើនេះ ត្រូវបានគេបង្ហោះលើអ៊ីនធើរណែត កាលពីថ្ងៃទី ២ធ្នូ ដោយមានដាក់ចំណងជើងថា បណ្ដារូបមិនច្បាស់របស់មន្ដ្រីអនុវត្តច្បាប់ម្នាក់ នៅ Fuling. ភ្លាមនោះ ក្រុមអ្នកប្រើប្រាស់អ៊ីនធើរណែតក៏បានចាប់ផ្ដើមស្វែងរកមុខមាត់ពិតរបស់អ្នកដែលនៅក្នុងរូបថតនោះ ហើយក៏បានដឹងថា នោះគឺ លោក Wu Hong ។ នៅចំពោះបញ្ហានេះ មន្ដ្រីរដ្ឋាភិបាលខណ្ឌបានធ្វើការបដិសេធដោយថ្លែងថា ​ក្នុងជួរមន្ដ្រីខណ្ឌ ពុំមានមន្ដ្រីណាម្នាក់មានឈ្មោះដូចនេះទេ។
/
ទោះជាយ៉ាងនេះក្ដី យោងតាម China Daily ក្នុងថ្ងៃទី ៤ធ្នូ ក្រុមសមត្ថកិច្ច Fuling បានធ្វើការស្រាវជ្រាវ ហើយក្រោយមកក៏បានអះអាងដូចទៅនឹងការយល់ឃើញរបស់សាធារណជន។
ម្ចាស់គណនីដែលបានបង្ហោះរូបថតនេះ បានសរសេរថា កាលពីពីរឆ្នាំមុន ខ្លួនរើសបានអង្គចងចាំមួយដែលមានរូបថតទាំងនេះ។
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានរឿងអាស្រូវទាក់ទឹននឹងផ្លូវភេទ និងស្នេហា ដល់ទៅ ៤ករណីដែលជាប់ពាក់ព័ន្ធនឹងមន្ដ្រីចិន ត្រូវបានគេបើកកកាយ។ ដំបូងគឺករណី វីដេអូសិចរបស់ លោកអគ្គលេខាខណ្ឌ Beibei ខាងជើងរបស់ក្រុង Chongqing ជាមួយស្រីស្នេហ៍វ័យ ១៨ឆ្នាំ ។ ទីពីរគឺ លោក Shan Zengde អគ្គនាយករងរបស់មន្ទីរកសិកម្មរបស់ខេត្រ Shandong ត្រូវបានស្រាវជ្រាវរកឃើញថា បានផ្ញើសំបុត្រទៅកាន់ស្រីស្នេហ៍របស់ខ្លួន ដោយសន្យាថានឹងលែងប្រពន្ធ។
/
មកដល់ថ្ងៃទី ៣ធ្នូ ដល់វេនសមាជិកសភាជាតិ និងជាអគ្គនាយកក្រុមហ៊ុនរដ្ឋមួយនៅខេត្រ Heilongjiangត្រូវបណ្ដេញចេញពីតំណែង ដោយសារតែបានចាប់រំលោភស្ដ្រីអ្នកយកព័ត៌មានម្នាក់ដែលកំពុងមានផ្ទៃពោះ ៧ខែ។ សាធារណជនជាច្រើនរំពឹងថា នឹងមានករណីស្រដៀងគ្នានេះជាច្រើនទៀត ត្រូវបានគេវែកមុខ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE