ការងារទាំង ១០ មុខដែលទទួលរងភាពស្រ្តែសជាងគេបំផុតលើលោក។ លោកអ្នកគិតថាការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកវាជារឿងមួយដែលពិបាកបំផុតមែនឬ? ការពិតទៅវាមិនពិបាកដូច ១០ មុខខាងក្រោមនេះនោះទេ។ ការងារតែងតែនាំមកជាមួយនូវស្រ្តែស ហើយក្នុងនោះគេបានធ្វើស្ថិតិរកឃើញការងារ ១០ មុខដែលរងភាពស្រ្តែសច្រើនបំផុត។

១. ទាហាន/ទទួលកម្រិតស្រ្តែស ៨៥ ភាគរយនៃជីវិតប្រចាំថ្ងៃ។

២. មេបញ្ជាការទាហាន/ទទួលកម្រិតស្រ្តែស ៦៥ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៣. អ្នកពន្លត់អគ្គីភ័យ/ទទួលកម្រិតស្រ្តែស ៦០ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៤. អ្នកបើកបរយន្តហោះ/ទទួលកម្រិតស្រ្តែស ៦០ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៥. អ្នកកាន់ការខាងទំនាក់ទំនងសាធារណៈ/ទទួលកម្រិតស្រ្តែស ៤៩ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៦. អ្នកគ្រប់គ្រងទូទៅ/ទទួលកម្រិតស្រ្តែស ៤៧ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៧. អ្នកថតរូប/ទទួលកម្រិតស្រ្តែស ៤៧ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៨. អ្នកកាសែត/ទទួលកម្រិតស្រ្តែស ៤៦ ភាគរយនៃជីវិតប្រចាំថ្ងៃ។

៩. អ្នកបើករថយន្តតាក់ស៊ី/ទទួលកម្រិតស្រ្តែស ៤៦ ភាគរយនៃជីវិតប្រចាំថ្ងៃ។

១០. ប៉ូលីស/ទទួលកម្រិតស្រ្តែស ៤៥ ភាគរយនៃជីវិតប្រចាំថ្ងៃ៕

ដោយ៖ ផានិតប្រភពពី៖ K14