ជាធម្មតាម៉ូតូដែលយកទៅកែច្នៃសណ្តោងរ៉ឺម៉ក់ គែតែងហៅថាម៉ូតូកង់បី ហើយបើកង់មានប៉ុន្មាន គឺយើងជិះលើផ្លូវដោយប្រើកង់ទាំងអស់ដែលមាន។

ប៉ុន្តែកាលពីពេលថ្មីៗ មានវីដេអូមួយបានបង្ហោះនៅលើអ៊ីនធឺណេត ដែលនិយាយអំពីការបើកបរម៉ូតូកង់បីដឹកឥវ៉ាន់នៅលើដងផ្លូវមួយ។ អ្វីដែលចង់និយាយនៅទីនេះ គឺបុរសអ្នកបើកបរនោះទំនងជាគាត់ថាំរិះមិនចង់ឲ្យសឹកកង់ទាំងអស់នៃរ៉ឺម៉ក់ម៉ូតូរបស់គាត់ហើយមើលទៅ បានជាគាត់បើរកបរដោយប្រើកង់តែពីរទេ ដោយទុកកង់មួយទៀតនៃរ៉ឺម៉ក់មិនឲ្យកកិតជាមួយនឹងផ្លូវឡើយ។

/

ម៉ូតូកង់បី បើកតែកង់ពីរលើដងផ្លូវ

វីដេអូនេះត្រូវបានគេថតបាននៅលើដងផ្លូវលើស្ពាន Vinh Tuy ទីក្រុងហាណូយ ប្រទេសវៀតណាម។សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា !

វីដេអូម៉ូតូកង់បី បើកបរតែកង់ពីរនៅលើដងផ្លូវ

ដោយ៖ សិលាប្រភព៖ youtube