សេអូល ៖ ក្រុមបាតុករជា​ង ២០០,០០០ នាក់ ដែលជាអ្នកបើកបររថយន្ត Taxi បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅកណ្តាលក្រុង  សេអូល ដើម្បីតវ៉ាប្រឆាំង អោយមានការតំលើងប្រាក់ខែនិង បន្ថយថ្លៃប្រេងឥន្ទនះ។

នៅក្នុងហ្វូងបាតុកម្មទាំងអស់មានចំនួនអ្នកចូលរួមដល់ទៅ ២០០,០០០ នាក់ ក្នុងចំណោមអ្នកបើកបររថយន្ត Taxi  ទូទាំងប្រទេសទាំងអស់ចំនួន ២៥៥,៥០០ នាក់ ។  បើយោងតាមសម្តីរបស់​ មន្រ្តីម្នាក់មកពីក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានអោយដឹងថា ៖ ទោះបីជាមានអំពើបាតុកម្មបែបនេះក្តី    ក៏ទីក្រុងសេអូលនៅមានប្រព័ន្ធគមនាគមន៏ផ្សេងទៀតនៅតែចរាចរណ៏ទូទាំងទីក្រុង ដូចជា រថភ្លើងក្រោមដីជាដើម។ 

/

ពួកយើងមិនបានគិតថា  ការបាតុកម្មទាក់ទិនទៅនឹងវិបត្តិគមនាគមន៏មួយនេះ  អាចចោទជាបញ្ហានោះទេ ក៏ដោយសារតែវាមិនមែនជាប្រព័ន្ធគមនាគមន៏ដ៏សំខាន់ណាស់ណានោះទេ នេះជាសម្តីរបស់មន្រ្តីនៃក្រសួងសាធារណៈការ   និងដឹកជញ្ជូន   តែពួកយើងនិងដោះស្រាយបញ្ហា ដែលមានចំពោះមុខ។

width=460          ក្រុមបាតុករជាង ២០០,០០០​ នាក់ប្រមូលផ្តុំកណ្តាលទីក្រុង សេអូល

ទន្ទឹមនិងពេលនេះដែរ បើយោងតាមសម្តីរបស់ប្រធាន សមាគមនៃអ្នកបើកបររថយន្ត Taxiបានអោយដឹងថា ៖  ក្រុមបាតុករទាំងអស់និងនៅតែបន្តការប្រមូលផ្តុំគ្នា  ចំកណ្តាលទីក្រុងសេអូល ប្រសិនណាបើគ្មានដំណោះស្រាយសមស្របណាមួយ ។   ប្រធាននៃសមាគមរូបនេះ ក៏បានបញ្ជាក់នៅក្នុងការសេចក្តីថ្លែងការណ៍  ផងដែរថា ៖  កំហឹងនៃក្រុមបាតុករ ដែលជាអ្នកបើកបររថយន្ត  Taxi ទាំងអស់បានផ្ទុះឡើង កាលពីថ្ងៃ  ២០​ មិថុនា ម្សិលម្សិញនេះ។

/         ក្រុមបាតុករតវ៉ា អោយមានការតំលើងប្រាប់ខែ និងបន្ថយថ្លៃប្រេងឥន្ទនះ

នៅក្នងសេចក្តីថ្លែងការណ៍នោះ បាននិយាយ  និងបញ្ជាក់អំពើ  ចំនួននៃផលិតផលក្នុងស្រុកសរុប បានកើនឡើងជាង  ៥០% នាអំឡុងពេល ៤ ឆ្នាំចុងក្រោយនេះ ។  ហើយពួកគេបានស្នើសុំរាល់បណ្តាអ្នកផ្គត់ផ្គងប្រេងឥន្ទនះ    អោយគិតគូរ ដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជា  អ្នកបើករថយន្ត  Taxi  ដោយធ្វើការកាត់បន្ថយបា្រក់ចំណេញ តាមរយៈការបន្ថយថ្លៃនៃប្រេងឥន្ទនះ។

ប្រធានសមាគមរូបនេះ  ក៏បញ្ជាក់ជាចុងក្រោយថា ទាំងអស់នេះវាគឺជា  ឧសានវាទរបស់ពួកយើងទាំងអស់គ្នា​ ដើម្បីភាពរស់រានមានជីវិតតទៅថ្ងៃមុខ៕

ដោយ ៖ រិទ្ធីប្រភព ៖ thenational