អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដី រថយន្ដ របស់សហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន បាននឹងកំពុងកែច្នៃរថយន្ដ Ford Atlas អោយក្លាយទៅជារថយន្ដ ដែលមានភាពរឹងមាំ ប្រណិត និងកម្លាំងខ្លាំង ដែលសាកសមទៅនឹងឈ្មោះ ហើយព្រមទាំងអាចមានការគាំទ្រច្រើន ពីអតិថិជនទៀតផង។

width=458

ក្រុមហ៊ុន Auto Machine ផលិតរថយន្ដ ប្រចាំក្នុងទីក្រុង Las Veges បានអោយដឹងថា ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ រថយន្ដ Fords ហាក់បីដូចជាមានការគាំទ្រច្រើនពីសំណាក់អតិថិជន ពោលគឺទាំងក្នុង និងក្រៅស្រុកតែម្ដង។

width=456

width=456

អ្វីដែលមានការគាំទ្រច្រើនបែបនេះ គឺដោយសារក្រុមហ៊ុន បានយកចិត្ដទុកដាក់យ៉ាងខ្ពស់ទៅលើគុណភាពនៃរថយន្ដ ពោលគឺតាំងពីការរចនាម៉ូត ពណ៌ និងកម្លាំងម៉ាស៊ីនផងដេរ។ ជាមួយគ្នានេះផងដែរ សម្រាប់ប្រភេទរថយន្ដ Fords Atlas ក្រោយ គេនឹងរចនា អោយមានសភាពដូចមុខពីត្រួតស៊ីគ្នាអញ្ចឹង នោះគឺថាដើម្បី អោយកាន់តែមានភាពទាក់ទាញខ្លាំងពីអតិថិជន នៅក្នុងនិងក្រៅប្រទេស៕

ដោយ៖ នារីប្រភព៖ carmagezine