មានមនុស្សជាច្រើន ៨០លាននាក់ នៅលើពិភពលោក ទទួលរងភាពរុំារ៉ៃនៃជំងឺក្លិនមាត់ស្អុយ ឬ ខ្យល់ដកដង្ហើមមិនល្អ។ បញ្ហាទាំងអស់នេះ គឺបណ្តាលមកពី អញ្ចាញធ្មេញ និង អណ្តាត។ ក្លិនមាត់ស្អុយ ឬ ខ្យល់ដកដង្ហើមមិនល្អ គឺជារឿងមួយដ៏គួរឱ្យខ្មាស់អៀនបំផុត សំរាប់មនុស្ស គ្រប់រូប ជាពិសេស នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើន។ ប៉ុន្តែ វាគឺជាបញ្ហា ដ៏សាមញ្ញមួយ ដែលមាន វីធីជាច្រើន អាចកំចាត់បញ្ហាទាំងនេះបាន។
ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចជួយអ្នកកំចាត់ក្លិនមាត់ស្អុយ និង ខ្យល់ដកដង្ហើមមិន ល្អ និង ជួយថែរក្សាសុខភាពមាត់ធ្មេញ បានជារៀងរាល់ថ្ងៃ។

១/ ដុសសំអាតធ្មេញ ២ដងក្នុង ១សប្តាហ៍៖ ដុសសំអាតធ្មេញរបស់អ្នកឱ្យបាន ២នាទីទៅ ៣នាទី យ៉ាងហោចណាស់ ២ដងក្នុង ១សប្តាហ៍ ដើម្បីសំអាតកាកសំណល់ចំនីអាហារ ដែល នៅជាប់ចន្លោះធ្មេញ។ ជាពិសេស មុនពេលចូលគេង អ្នកត្រូវដុសសំអាតធ្មេញ ជាមួយនឹង ទឹកសូដា ដើម្បីកាត់បន្ថយជាតិអាស៊ីត និង បាក់តេរី នៅក្នុងមាត់ ដែលបង្កឱ្យ អ្នកមានក្លិន មាត់ស្អុយ និង ខ្យល់ដកដង្ហើមអាក្រក់។
២/ ដុស ឬ ជូតសំអាតអណ្តាល ឱ្យបានស្អាត៖ ដុសជូតអណ្តាលរបស់អ្នក ឱ្យបានស្អាត ល្អ ដើម្បីសំអាត កាក់សំណល់ដែលនៅជាប់នឹងអណ្តាល ដែលធ្វើឱ្យអ្នកពិបាកភ្លក់រសជាតិ និង បត់អណ្តាលរបស់អ្នក។ អ្នកអាចរកទិញឧបករណ៍ សំរាប់ដុសសំអាតអណ្តាត នៅតាម ទីផ្សារ ឬ ផ្សារទំនើប។ ប្រសិនបើ អ្នកគ្មានឧបករណ៍ សំរាប់សំអាតអណ្តាត អ្នកអាចប្រើ ច្រាសដុញធ្មេញ ដុសសំអាតអណ្តាតរបស់អ្នកបាន។
៣/ ឱ្យពេទ្យធ្មេញពិនិត្យ៖ វិធីដ៏ល្អ គឺទៅពិនិត្យសុខភាព មាត់ធ្មេញ នៅកន្លែងពេទ្យធ្មេញ ដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា ធ្មេញរបស់អ្នកមានបញ្ហាអ្វីមួយជាក់លាក់។ ប្រសិនបើ ធ្មេញ របស់អ្នក ខូច ឬ មានបញ្ហាអ្វីមួយនោះ គឺអាចព្យាបាលទាន់ពេលវេលា។ ជាពិសេស ត្រូវទៅ ពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នក រៀងរាល់ ៦ខែម្តង ដើម្បីទទួលនូវភាពជឿជាក់ និង ទុក ចិត្តថា អ្នកមានសុខភាពមាត់ធ្មេញល្អ៕
ដោយ៖ វណ្ណៈ ប្រភព៖ deltadentalins