
ទីក្រុងតូយ្យូៈ អ្នកស្រាវជ្រាវជនជាតិជប៉ុនបានទទួលជោគជ័យនូវការបណ្តុះសក់ នៅលើមនុស្សមានសក់ក្បាលទំពែកដោយចាក់ថ្នាំបញ្ចូលក្នុងរន្ធឫសសក់ដើម្បីបង្កើតកោសិកាឲ្យសក់ឡើងវិញ នេះបើតាមអ្វីដែលពួកគេប្រកាសកាលពីថ្ងៃពុធ នូវក្តីសង្ឈឹមថ្មីមួយនៃការព្យាបាលភាពទំពែក។ ការស្រាវជាវនេះដឹកនាំដោយលោកសាស្រ្តាចារ្យ Takashi Tsuji មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត ដោយក្រុមបណ្តុះឫសសក់ និង ដាំឫសសក់នៅក្នុងស្បែកនៃកន្លែងដែលគ្មានសក់ដុះ។ សក់ដែលបានបណ្តុះនឹងបន្តដុះឡើងវិញជាធម្មតាបន្ទាប់ពីសក់ចាស់បានជ្រុះ។ ពេលដែលកោសិកាទងសក់បានដុះជាកោសិកា ឬ ជាសរីរាង្គ ជាធម្មតាពួកវានឹងទាញយកកោសិកាសក់ថ្មីចេញពីសាច់ក្បាល ប៉ុន្តែលោកសាស្រ្តាចារ្យ Tsuji និង អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថាឫសសក់ដុះលូតលាស់ល្អជាមួយកោសិកាទងសក់មនុស្សពេញវ័យ។ ការសិក្សាថ្មីរបស់ពួកយើងបង្ហាញដូច្នេះថា វាមិនមែនសក្តានុពលទៅលើការព្យាបាលបណ្តុះសក់តែមួយនោះទេ ប៉ុន្តែវាក៏អាចជួយផ្តាស់ប្តូរសរីរាង្គរាយយុវជនឲ្យមានការលូតលាស់បានល្អផងដែរ។ ការរួមបញ្ចូលគ្នានៃវត្ថុដ៏មួយ និង វិទ្យាសាស្រ្តដ៏ទំនើប គឺយើងជឿជាក់ថាវានឹងមានរីកចំរើនក្នុងការព្យាបាលមនុស្សគ្មានសក់ ហើយវាអាចឲ្យមនុស្សជាច្រើនប្រើកោសិកាផ្ទាល់របស់ពួកគេចាក់បញ្ចូល ហើយពួកគេនឹងទទួលបានសក់ដ៏ស្រស់ស្អាតឡើងវិញ។ យើងនឹងចាប់ផ្តើមបើកមន្ទីរពេទ្យព្យាបាលរោគមួយក្នុងរយៈពេលពីបីទៅប្រាំឆ្នាំទៀត ដូច្នេះយើងអាចព្យាបាលជំងឺពិតប្រាកដមួយជូនអ្នកជំងឺទូទៅបាន យើងនឹងចាប់ផ្តើមក្នុងរយៈពេលមួយទស្សវត្តន៍ទៀត។ យោងតាមរបាយការណ៍អ្នកស្រាវជ្រាវ Koh-ei Toyoshima បាននិយាយ។