Samsung បានបង្កើតល្បែងតេស្តសាកល្បងមួយ ដែលអនុញ្ញាតឲ្យអតិថិជនចូលលេងបានគ្រប់ៗគ្នា ហើយអ្នកដែលឈ្នះក្នុងហ្គេមនេះ នឹងទទួលបានស្មាតហ្វូន Galaxy S4 មួយគ្រឿងភ្លាមៗ។
ក្នុងការតេស្តនេះ Samsung បានតម្រូវឲ្យអតិថិជនចូលលេង ដោយឲ្យសម្លឹងមើលទៅស្មាតហ្វូនGalaxy S4 ដែលដាក់នៅពីមុខ ដោយមិនឲ្យងាកក្រសែភ្នែកចេញពី S4 ឡើយ ក្នុងរយះពេល ៦០នាទី។ មានមនុស្សជាច្រើនចូលលេង ប៉ុន្តែអ្នកឈ្មះមានចំនួនតិចបំផុត ព្រោះថាវាមិនងាយស្រួលឡើយ ដែលអាចសម្លឹងមើល Galaxy S4 ពេញរយះពេល ៦០ នាទី ដោយមិនងាកភ្នែកចេញនោះក្នុងពេលដែល មានការរំខានជាច្រើន នៅជុំវិញខ្លួនដែល Samsung បង្កើតឡើងក្នុងគោលបំណង ឲ្យ អ្នកចូលលេង បែកអារម្មណ៍ និងងាកក្រសែភ្នែកចេញពី S4។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលាវីដេអូ៖ Youtube