យល់ដឹង៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដពេលថ្មីៗនេះ បានបង្ហាញថា ក្មេងស្រីវ័យជំទង់ដែលចូលចិត្តប្រើបា្រស់ថ្នាំពេទ្យ ពេលដែលនាងមានជម្ងឺឈឺតិចតួច គឺងាយបណ្ដាលអោយពួកគេប្រឈមមុខនឹងជម្ងឺលើសឈាមណាស់។
តាមការបង្ហាញពីលោកគ្រូពេទ្យផ្នែកឈាមនៃប្រទេស អូស្រ្ដាលីបានអោយដឹងថាក្មេងជំទង់ដែលចូលចិត្តលេបថ្នាំពេទ្យ ពេលដែលគេមានអាការៈឈឺតិចតួច ដូចជា គ្រុនរងារ ឈឺក្បាល ឬពេលខ្លះគេប្រើថាំ្នពេទ្យដើម្បីបន្សាបជាតិស្រវឹង នោះពួកគេ នឹងងាយរងជម្ងឹលើសឈាមណាស់ ខណៈពេលដែលពួកគេមានវ័យចំណាស់បន្ដិច។ 
លោកវេជ្ជបណ្ឌិត Chi Le-Ha គ្រូពេទ្យដែលបានបញ្ចប់ការសិក្សាផ្នែកបេះដូង (Journal of Preventative Cardiology) មកពីតំបន់អឺរ៉ុបបានអោយដឹងថា ក្មេងស្រីងាយប្រឈមមុខនឹងជម្ងឺលើសឈាមបែបនេះ ព្រោះនៅពេលដែលគេចាស់ទៅ បេះដូងគេមានភាពខ្សោយដែលបណ្ដាលអោយថ្នំាពេទ្យ ដែលគេប្រើប្រាស់ច្រើនកាលនៅវ័យជំទង់ អាចវាយប្រហារដល់បេះដូងរបស់គេ។
លោកបានបញ្ចាក់ទៀតថា ការប្រើប្រាស់ថាំ្នពេទ្យច្រើននៅវ័យជំទង់របស់ក្មេងជំទង់ ក៏អាចបណ្ដាលអោយមានជម្ងឺមួយចំនួនទៀតផងដែរ។ ជម្ងឺទាំងនោះរួមមាន គាំងបេះដូង ក្រិនថ្លើម និងជម្ងឺខ្សោយក្រលានជាដើម។ លោកគ្រូពេទ្យដដែលបាននិយាយថា នៅពេលមានអាការៈឈឺតិចតួច ក្មេងស្រីទាំងអស់ពុំគួរប្រើប្រាស់ថ្នាំពេទ្យច្រើនពេកទេ ពោលគេអាចធ្វើការហាត់ប្រាណទើបជាវិធីល្អ៕
ដោយ៖ សារិនប្រភព៖ dailymail