គេហទំព័រ Nowhereelse.fr ទើបតែធ្វើការបង្ហោះនូវរូបភាពមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជា Galaxy A8 (SM-A800F) ដែលនឹងជិតត្រូវបាន Samsung ធ្វើការបង្ហាញណែនាំជាសាធារណៈ។
អាន៖ កាន់តែអស្ចារ្យ! Tablet របស់ Samsung អាចបត់ បើកបាន ដូចសៀវភៅ
ស្មាតហ្វូនមានស៊ុមព័ទ្ធជុំវិញធ្វើពីលោហធាតុ និងមានផ្នែកគែមៗរចនាម៉ូតស្រដៀងនឹង Galaxy S6 ព្រមទាំងមាន Sensor ស្គែនក្រយៅដៃនៅលើប៊ូតុង Home ផងដែរ។ វាមានអេក្រង់ធំដល់ទៅ ៥,៧អ៊ីន ដែលស្មើជាមួយទំហំអេក្រង់ Note 4 ប៉ុន្តែមានកំរិតរីសូលុយហ្សិនតែកំរិត Full-HD តែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងត្រូវបានបំពាក់មកជាមួយជាស្រេច នូវប្រព័ន្ធប្រតិបត្តិការ Android 5.1.1។
អាន៖ វីដេអូនៃការកំទេច Apple Watch តំលៃ ១០០០០ ដុល្លារ ដោយមេដែក

- ប្រព័ន្ធប្រតិបត្តិការ: Android 5.1.1
- Chip: Snapdragon 615 8 Core
- អេក្រង់: 5.7 Super AMOLED, Full-HD
- RAM: 2 GB
- មេម៉ូរីក្នុង: 16 GB
- អាចថែមកាតក្រៅ: microSD
- Camera ក្រោយ: 16 MP
- Camera មុខ: 5 MP
- បច្ចេកវិទ្យាៈ LTE
- ថាមពលថ្ម: 3.050 mAh


ប្រែសម្រួល៖ ករុណា ប្រភព៖ Nowhereelse, Tinhte