ព័ត៌មានបច្ចេកវិទ្យា ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែល បានបញ្ជាក់អោយដឹងថា​  សេចក្តីប្រកាសអាសន្នត្រូវបានធ្វើឡើង  ទាក់ទិនទៅនឹងទូរទស្សន៍ Samsung ' sSmart TV ​   ដោយអ្នកជំនាញខាងប្រព័ន្ធសុវត្ថិភាពបញ្ជាក់ថា រាល់ព័ត៌មានលំអិតដែលមាននៅលើ Smart TV អាច  Hack បានយ៉ាងងាយ    ប្រសិនណា បើពួក Hacker  បានបំពាក់ ក៏ដូចជា Install នូវកម្មវិធី Malicious Software ។

width=475

លើសពីនេះទៅទៀត    អ្នកជំនាញខាងប្រព័ន្ធសុវត្តិភាព  មកពីសហគ្រាសគាំពារប្រព័ន្ធសុវត្ថិភាពបន្ថែមអោយដឹងថា  ពួក Hacker  អាចមើលព័ត៌មានលំអិត  ដែលបានរក្សាទុក ក៏ដូចជាកំណត់ទុកនៅលើ Smart TV ស្របពេលដែលទិដ្ឋភាពរួមនៅក្នុងបន្ទប់ទទួលភ្ញៀវក៏អាចមើលឃើញបានដែរ តាមរយៈការតំលើងនូវ Device's Build-in Camera and Microphone ។

គួររំឭកផងដែរថា  តាមរយៈការតំលើងនូវ Malware ពួក Hacker  អាចវាយឡុកនូវព័ត៌មានលំអិតក៏ដូចជាមើលនូវទិដ្ឋភាពរួម នៅពីមុខកញ្ជក់ទូរទស្សន៍បាន ខណៈពេលដែលការប្រើប្រាស់អ៊ិនធើណែត , ប្រព័ន្ទទំនាក់ទំនងសង្គម ក៏ដូចជា ការលេងហ្គេមអនឡាញ ក៏អាចធ្វើទៅបបានផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្របពេលដែល Smart TV ធ្វើការភ្ជាប់ទៅអ៊ិនធើណេតវាគឺជាឧកាសមួយដែលពួកHacker ឆ្លៀតឧកាសក្នុងការចាប់យកនូវទិន្នន័យ និងរាល់ Files ទាំងឡាយណាដែលបាន Stored ទុកនៅទីនោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖​ ដេលីម៉ែល