ក្រោយពីដឹងថា ក្លឹបបាល់ទាត់រុស្ស៊ី Zenit St Petersburg តាមសាកសួរទិញ និងភាគរយក្នុងការលក់ចេញខ្ពស់ ខ្សែបំរើសញ្ជាតិពរទុយហ្គាល់ បានដាក់សំណើទាមទាររបស់ខ្លួន។
Nani ត្រូវបានគ្រូបង្វឹក Alex Ferguson មិនបានដាក់ឈ្មោះចូលក្នុងតារាឈ្មោះកីឡាករ 18នាក់ក្នុងការប្រកួតជាមួយ Fulham កាលពីយប់ថ្ងៃសៅរ៍ឡើយ ក្រោយពីការលេងមិនអស់ពីកំលាំងកាយចិត្តពេលជួបប្រកួតជាមួយ Everton។

Nani
ខ្សែបំរើអាយុ 25ឆ្នាំនេះ នៅសល់កិច្ចសន្យារយះពេល2ឆ្នាំទៀត បានដាក់សំណើចង់ឲ្យមានការនិយាយគ្នាឲ្យច្បាស់ជាផ្លូវការមួយ ជាមួយនឹងក្លឹបបិសាចក្រហមស្តីពីអនាគតរបស់ខ្លួន។ តាមប្រ-ភពព័ត៌មានពី Goal, Nani ចង់ដាក់សំណើដល់ Man United ត្រូវផ្តល់ដល់ខ្លួននូវចំនួនទឹកប្រាក់ 6,2 លានអឺរ៉ូ ទើបខ្លួនសុខចិត្តចាកចេញពីក្លឹប មុនពេលទីផ្សារផ្លាស់ប្តូរ ទិញលក់កីឡាករបិទទ្វារនៅថ្ងៃទី31/8 ខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ 24h