មន្រ្តីផ្លូវការបាននិយាយថា៖ បុគ្គលិកជំនួយជនជាតិអាមេរិច២រូប ដែលបានឆ្លងជំងឺ Ebola ហាក់ដូចជា មានការធូរស្បើយ បន្ទាប់ពីបានទទួលការព្យាបាលដោយថ្នាំសាកល្បង។ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា ថ្នាំ ZMapp ដែលត្រូវបានគេយកទៅពិសោធន៍លើសត្វស្វានោះ អាចធ្វើឲពួកគេគ្រាន់បើឡើង។ //ទីព្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិច លោកស្រី Susan Rice បាននិយាយកាលពីថ្ងៃអង្គារថា៖  គ្រោះថ្នាក់នៃការឆ្លងជំងឺEbola ក្នុងសហរដ្ឋអាមេរិចនៅមានកំរិតទាប ដោយសារយើងមាន វិធីសាស្ត្រក្នុងការបំបែក និងគ្រប់គ្រងអ្នកជំងឺដែលមានរោគសញ្ញាជំងឺEbola នេះ។ទន្ទឹមនឹងនេះ មានបុរសម្នាក់កំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យ Mount Sinai Hospital ក្នុងទីក្រុង New York បន្ទាប់ពីគាត់ត្រលប់មកពីអាហ្វ្រិចខាងលិចវិញ។ ខាងមន្ទីរពេទ្យបាននិយាយថា៖ គាត់ត្រូវបានដាក់ឲនៅដាច់ពីគេ ហើយមានស្ថានភាពប្រក្រតីពេញមួយយប់។ធនាគារពិភពលោកនឹងផ្តល់ជំនួយ២០០លានដុល្លារសហរដ្ឋអាមេរិច ជាជំនួយបន្ទាន់ដល់ប្រទេស ដែលកំពុងឆ្លងជំងឺ Ebolaនេះ។សេចក្តីថ្លែងការណ៏អាកាសចរបាននិយាយថា៖ ប្រទេសអង់គ្លេស បានផ្អាកជើងហោះហើរសំរាប់ ការទៅមកប្រទេសលីបេរីយ៉ា និងសេរ៉ាលីអន រហូតដល់ថ្ងៃទី ៣១ សីហា ឆ្នាំ២០១៤ ដោយសារតែ វិបត្តិជំងឺនេះ។ វាគ្មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារ សំរាប់ជំងឺEbola ទេ ក៏ប៉ុន្តែអ្នកជំងឺអាចមានឱកាសរស់រាន ប្រសិនបើពួកគេទទួលបានការព្យាបាលទាន់ពេល។វេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា៖ ការធ្វើតេស្តវ៉ាក់សាំងសាកល្បងនឹងត្រូវចាប់ផ្តើម ក្នុងខែកញ្ញានេះ។​ គាត់បានប្រាប់ កម្មវិធី BBC's Newsday ថា៖ យ៉ាងហោចណាស់ ពាក់កណ្តាល ឆ្នាំ២០១៥ យើងនឹងមានវ៉ាក់សាំងការពារជំងឺ Ebola សំរាប់បុគ្គលិកសុខភាព ដែលប្រថុយ គ្រោះថ្នាក់មើលថែអ្នកជំងឺ។ 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ bbc