ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា ក្មេងស្រីជនជាតិចិន វ័យទើបតែ ៥ ឆ្នាំត្រូវបានរកអោយឃើញថា បានជាប់ក្បាលទៅនឹងចម្រឹងដែក នៃសំណង់អាគារដ៏ខ្ពស់ពោលគឺ នៅជាន់ទី ២៤ ដែលមានរយៈកំពស់ខ្ពស់ដល់ទៅ ៧០ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងខេត្ត Hubei ប្រទេសចិនស្របពេលដែលក្មេងស្រីតូច ត្រូវបានចាក់សោរទុកចោលអោយនៅក្នុងផ្ទះតែម្នាក់ឯង។យ៉ាងណាមិញ ជាមួយនឹងភាពរពិស នៃកុមារភាព ក្មេងស្រីតូចនោះ ក៏បានភ្លោះចេញទៅខាងក្រៅបង្អួច និងជាប់ក្បាលនៅនឹងចម្រឹងដែកនោះតែម្តង។
អ្វីដែលជាភាពភ្ញាក់ផ្អើល និងរន្ធត់នោះគឺថា គេបានជាប់ក្បាលនៅនឹងចម្រឹងដែកនៃសំណង់អាគារជាន់ទី ២៤ មានកំពស់ដល់ទៅ ៧០ ម៉ែត្រឯណោះ ។ បន្ទាប់ពីបានលឺសម្លេងក្មេងយំ អ្នកជិតខាងក៏បានទូរស័ព្ទប្តឹង ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ មួយសន្ទុះក្រោយមក ក្រុមជួយសង្គ្រោះបានមកដល់ នឹងចេញយុទ្ធនាការជួយសង្រ្គោះរហូតទទួលបានជោគជ័យតែម្តង ខាងក្រោមនេះ ជាវីដេអូតាមដានទស្សនាទាំងអស់គ្នាណា៎ ៖
ចងចាំ ៖ គួរណាយកចិត្តទុកដាក់ខ្ពស់ចំពោះក្មេងតូចៗ ទើបជាការប្រសើរ បើសិនជាអាច កុំទុកគេអោយនៅឆ្ងាយពីភ្នែកអោយសោះ ៕
ដោយ ៖ ពិសីប្រភព ៖ ស្កាយ