យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជាន់គ្នាស្លាប់នៅក្នុងការប្រគុំតន្រ្តីរបស់ DJ ជនជាតិជប៉ុនដ៏ល្បីគឺ DJ Steve Aoki ដែលបានធ្វើឡើងនាយប់ថ្ងៃពុធនៅរដ្ឋធានីម៉ាឌ្រីដ ប្រទេសអេស្បាញ។
ដោយសារតែចំនួនមនុស្សបុកសម្រុកមកមុខឆាកខ្លាំងពេកទើបបណ្ដាលអោយមនុស្ស ៣ នាក់ត្រូវបានគៀបស្លាប់នៅនឹងកន្លែង នឹង ២ នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ សរុបទៅគឺទាំងអស់ ៥ នាក់។អ្នកដែលរងរបួសមិនទាន់ស្លាប់ទាំង ២ នាក់ទៀតនោះក៏មិនដឹងថាមានជីវិតអាចរស់នៅបានឬអត់នោះទេព្រោះកំពុងតែសម្រាកនៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ៕
ដោយ៖ ម៉ូកាប្រភពពី៖ starpulse