ក្មេងទំនើង៦នាក់ត្រូវបាន សមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបានជាបន្ដបន្ទាប់ខណៈដែលលពួក គេបានប្រើអំពើហិង្សាយកដាវកាប់ជនរងគ្រោះឱ្យរបួសម្នាក់និង បំផ្លាញម៉ូតូមួយគ្រឿង។ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅមុខផ្ទះលេខ 756B ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ ក្មេងទំនើងទាំង៦នាក់ដែលនគរបាល ខណ្ឌទួលគោកឃាត់ខ្លួននេះមានឈ្មោះ ១-បូ ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េនៅសាលាហូហ្សាណា ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ , ២-ឱម សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស វិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះលេខ ២៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ,៣-ហ៊ី ដារិទ្ធ ហៅសាន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ បឹងត្របែក ស្នាក់នៅផ្ទះលេខ ១០៩៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ,៤- វង់ ដាវីដ ភេទប្រុស អាយុ១៨ឆ្នាំជាសិស្សសាលាកូរ៉េហូហ្សា ណា ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវជាតិ លេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ ,៥-ប៊ុន ណារិន ភេទ ប្រុស អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យ ហ៊ុនសែនចាក់អង្រែក្រោម ស្នាក់នៅ ផ្ទះលេខ១១១៥ ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៦- ចាប ថានិត ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យបឹងត្របែក ស្នាក់នៅ ផ្ទះលេខ១៨៩៥ ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ចំណែក ជនរងគ្រោះឈ្មោះ វិន ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតវិទ្យាស្ថានខ្មែរ ជំនាន់ថ្មី ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវលំ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសកែងដៃស្ដាំដោយសារការកាប់នឹងដាវដេរ៧ថ្នេរ ។ ដោយឡែកម៉ូតូដែល រងការខូចខាតដោយក្មេងទំនើងកាប់ បំផ្លាញនោះម៉ាកហុងដាសេ១២៥ស៊េរី ២០១២ ពាក់ស្លាកលេខរតនគីរី1A-8678 (បែកចង្កៀងមុខ,កុងទ័រ,ក្បាំងចំហៀង ខាងស្ដាំ និងបែកស្ដុបខាងក្រោយ) ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបាន រឹបអូសពីជនសង្ស័យនូវម៉ូតូម៉ាកហុងដា ២គ្រឿង និងដង្កាប់១មានប្រវែង០,៣០ ម៉ែត្រ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ សីហាប្រភព ៖ NV