ជប៉ុន ៖ តារាម៉ូដែលជប៉ុននាង Vanilla Chamu ត្រូវបានគេផ្តល់រមងាថ្មីមួយទៀត នោះគឺPlastic Sugery Cyborg បន្ទាប់ពីនាងបានចំណាយលុយដល់ទៅ ១០ លាន យេន ដែលស្មើនឹង ១២៤,៤៥០ ដុល្លារហុងកុង ក្នុងការធ្វើការវះកាត់កែសម្ភស្ស ដល់ទៅ ៣០ ដងគោលបំណងចង់បានសម្រស់អោយដូចទៅនឹង កូនតុក្តតាជប៉ុន ពិតៗ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ នាង Vanilla Chamu ពិតជាបានទទួលការទាក់ទាញក៏ដូចជា ការគាំទ្រជាខ្លាំង ដែលញ៉ាំងអោយផលិករកម្មវិធីទូរទស្សន៍ What's wrong with me ដ៏ល្បីប្រទេសជប៉ុន ក៏កំពុងធ្វើការទាក់ទង និងបញ្ចុះបញ្ចូលនាង អោយផ្តល់ជាកិត្តិយលក្នុងការចូលរួមកម្មវិធីទូរទស្សន៍មួយនេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា តារាម៉ូដែល នាង Chamu បានធ្វើការវះកាត់លើសពី៣០ ដងទៅទៀត ដែលនៅក្នុងនោះរួមមានការធ្វើការវះកាត់កែសម្ភស្សត្រង់ ភ្នែក ច្រមុះ បណ្តុះរោមភ្នែក ធ្វើថ្ពាល់ខួច និងពង្រីកដើមទ្រូងជាដើម ក៏ប៉ុន្តែអ្វីដែលនាងទទួលបាននាពេលនេះ នាងមិនទាន់ពេញចិត្តណាស់ណានោះទេ។

ទន្ទឹមនឹងនេះ នាង Chamu ខ្លួនឯងផ្ទាល់នោះ ក៏បានបញ្ជាក់ច្បាស់ផងដែរថា នាងពិតជាចូលចិត្តកូនតុក្តតាបារាំងជាខ្លាំង ដូច្នេះហើយនាងពិតជាចង់ធ្វើការវះកាត់អោយដូចកូនតុក្តតានោះពិតប្រាកដមែន ក៏ព្រោះតែគ្មាននរណាម្នាក់ ធ្លាប់និយាយថា កូនតុក្តតាបារាំងអាក្រក់នោះទេ៕
ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន