អន្តរជាតិ  ៖  បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស  បានបញ្ជាក់អោយដឹងថា​  បុរសម្នាក់បានដកកាំភ្លើង បាញ់ប្រដាប់ភេទខ្លួនឯងដោយអចេតនា ដែលក្រោយមកត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា  បុរសនោះមានឈ្មោះថា Tavares Donnell Colbert វ័យ ៣៦ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត បើនិយាយពីហេតុការណ៍ដែលឈានទៅដល់កើតមានឡើងនូវរឿងអចេតនាមួយនេះ  គឺដំបូងឡើយ លោក Colbert បានរើបាននូវកាំភ្លើងខ្លីមួយដើម នៅឯផ្តុំចំណតរថយន្ត ហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែង ។

width=479                                លោក Tavares Donnell Colbert វ័យ ៣៦ ឆ្នាំ

លុះក្រោយមក កាលដែលរើសបានកាំភ្លើងហើយ គាត់ក៏ចាប់ផ្តើមបែកគំនិតយកវាទៅលក់ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា ​  នៅតាមផ្លូវយកទៅលក់នោះ   គាត់ក៏បានដកកាំភ្លើងនោះចេញមកសាក  ដើម្បីធានាអោយបានថា  វានៅប្រើការបាននៅឡើយ ភ្លាមៗនោះ គាត់ក៏ភ្លាត់ស្នៀតបាញ់ចំប្រដាប់ភេទរបស់ខ្លួនឯងតែម្តង ដោយអចេតនា។

លុះក្រោយមក រឿងហេតុការណ៍មួយនេះក៏បានលេចឮដល់ភ្នាក់ងារមានសមត្តកិច្ច ដោយពួកគេបានចាប់ផ្តើមស៊ើបអង្កេត រហូតឈានទៅដល់ការចាប់ឃាត់ខ្លួន លោក Colbert តែម្តងពីបទកាន់កាប់អាវុធខុសច្បាប់ និងជាអ្នកចែកចាយគ្រឿងញៀន៕

ដោយ ៖ រិទ្ធីប្រភព ៖ Happens