អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែលដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្មេងស្រីដែលជាសិស្សវ័យ ១៤ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានចងកសម្លាប់ខ្លួន ក៏ព្រោះតែតូចចិត្តជាខ្លាំង បន្ទាប់ពីឪពុករបស់នាងដកហូតទូរស័ព្ទដៃលែងអោយប្រើប្រាស់ជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីវ័យ ១៤ ឆ្នាំ ដែលបានធ្វើអត្តឃាតរូបនោះ មានឈ្មោះថា Jade St-ringer ជាពលរដ្ឋរស់នៅក្នុងប្រទេសអង់គ្លេស ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្មេងស្រីរូបនោះ ត្រូវបានរកអោយឃើញថាបានចងកសម្លាប់ខ្លួន ពីសំណាក់បុរសដែលជាឪពុក ឈ្មោះ David Stringer ដោយនាងបានចងកទៅនឹងធ្នឹមជណ្តើរ ដោយប្រើកន្សែងបង់ ក របស់នាងពណ៌ផ្កាឈូក បន្ទាប់ពីបានសម្ងំមិននិយាយស្តីអ្វីទាំងអស់ រយៈពេលជាងកន្លះម៉ោង បន្ទាប់ពីបុរសជាឪពុករូបនេះ បានដកហូត។
ភ្លាមៗនោះ កាលដែលបានឃើញកូនស្រីខ្លួន ចង ក ហើយ គាត់ក៏បានស្ទុះទៅកាត់កន្សែងបង់ក នោះចេញ រួចក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសល រយៈពេល ៦ ថ្ងៃក្រោយ នាងក៏បានស្លាប់បាត់បង់ជីវិត ក៏ដោយសារតែស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល