Elantra GT 2013 ប្រើប្រាស់ម៉ាស៊ីន ១.៨លីត្រ មានកម្លាំង ១៤៩សេះ មានតម្លៃ ១៨.០០០ដុល្លារ នឹងនាំមកនូវអារម្មណ៍ប្រសើរជាងមុនក្នុងការបើកបរ។
Elantra GT 2013 នឹងត្រូវបានចាប់ផ្ដើមលក់ក្នុងតម្លៃ ១៨.០០០ដុល្លារ។ Elantra GT 2013 មានកង់កម្រាស់ ១៦អ៊ិន្ឈ ធ្វើពីលោហធាតុ aluminum។ រថយន្ដនេះមានពោងការពារចំនួន ៧ និងកៅអីកំដៅផងដែរ។ ក្រៅពីនេះ Elantra GT 2013 ក៏មានប្រព័ន្ធកំដៅត្រង់កន្លែងអ្នកបើកបរ រួមជាមួយនឹងមុខងារផ្សេងៗទៀត។


Elantra GT 2013 មានកម្លាំង ១៤៩សេះ ជាមួយនឹងការស៊ីប្រេង ១០លីត្រ/១០០គម ក្នុងទីក្រុង និង ៧,២លីត្រ/១០០គម ពេលធ្វើដំណើរលើផ្លូវជាតិ។ ទំហំកន្លែងដាក់សម្ភារៈគឺ ៦៥០លីត្រ តែ ប្រសិនបត់កៅអៅខាងក្រោយ វានឹងកើនឡើងដល់ ១.៤៤៤លីត្រ។
កញ្ចប់តម្លៃសម្រាប់ការដំឡើង Style និង Technology គឺមានតម្លៃ ២.៧៥០ដុល្លារ និង ២.៣៥០ ដុល្លារ៕
ដោយ ៖ សូរីយ៉ា ប្រភព ៖ ve