មុនពេលហាន់ ឬ ដំខ្ទឹមក្រហម ឬ ខ្ទឹមបារាំង ចូរយកឈើគូសដែលពុំទាន់បានគូសអុជនៅឡើយ មកខាំបៀមនៅនឹងមាត់ឲ្យក្បាល ឈើគូសចេញមកក្រៅ ហើយចាំចាប់ផ្តើមចាត់ការជាមួយខ្ទឹមក្រហម ឬខ្ទឹមបារាំងរបស់អ្នកចុះ។
ពីព្រោះក្បាលឈើកគូសមានសារធាតុ ជួបបឺតស្រូបយកក្លិនឆួលរបស់ខ្ទឹមក្រហម ឬ ខ្ទឹមបារាំងមិនឲ្យមករំខានក្រពេញទឹកភ្នែករបស់យើងទេ។ ឲ្យតែបានបៀមឈើគូសបែបនេះ ទោះជាអ្នកធ្វើការនៅមួយនឹងខ្ទឹមបារាំង ខ្ទឹមក្រហមប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃក៏ទឹកភ្នែកមិនព្រមហូរស្រក់ដែរ ។ តែបើទឹកភ្នែកហូរស្រក់ ព្រោះបញ្ហាបេះដូង ឈើគូសមិនអាចជួយបានទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល