ព័ត៌មានអន្តរជាតិ ៖ សួនសត្វមួយ ស្ថិតនៅក្រុងដ៏ធំទីបី Novosibirsk របស់ប្រទេសរុស្ស៊ី គឺជាជម្រកតែមួយគត់ សម្រាប់ពូជសត្វ liliger ដែលជាសត្វកូនកាត់តោ និងខ្លា ខណៈពេលដែលឪពុករបស់វា មានអំបូរជាសត្វតោ និងម្តាយរបស់វា មានអំបូរជាសត្វខ្លា-តោ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpos t ដែលទើបតែបានចេញផ្សាយ កាលពីម្សិលមិញនេះ។

កូនសត្វ liliger លើកដំបូងបង្អស់ បានចាប់កំណើតកាលពីឆ្នាំមុន ដោយឡែក នាពេលនេះកូនសត្វ liliger បានចាប់កំណើតមួយផ្សេងទៀត ស្របពេលដែលពួកវា ញី ទាំងអស់ ហើយអ្វី ដែលជាការសាទ ររបស់សួនសត្វមួយនេះ នោះគឺ ថាពួកគេរីករាយនឹងទទួលសមាជិកកូនកាត់ថ្មីមួយនេះ បន្ទាប់ពីវាបានចាប់កំណើត និង មានអាយុបានមួយខែហើយ ។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមផងដែរថា មេរបស់វាឈ្មោះ Zita កើតនៅក្នុងសួនសត្វមួយនេះ កាលពីឆ្នាំ ២០០៤ និង បា វាឈ្មោះ Sam ជាពូជសត្វតោមកពីតំបន់អាហ្វ្រិក។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ស្តីពីពូជសត្វ liliger ដែលជាកូនកាត់ខ្លា និងតោ ទើបតែចាប់កំណើត ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖





ដោយ ៖ ពិសីប្រភព ៖ huffingtonpost