ឥណ្ឌូនេស៊ី៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារព្រលានយន្ដហោះ ឥណ្ឌូនេស៊ីកាលពីថ្ងៃ ព្រហស្បត៌ិនេះ បានអោយដឹងថា រដ្ឋាភិបាលក្រុងចាកាតា បានត្រៀមខ្លួនជាស្រេច នឹងគ្រោងសាងសង់ព្រលានយន្ដហោះខ្នាតអន្ដរជាតិមួយនៅលើកោះបាលីតែម្ដង។
តាមប្រភពពត៌មានខាងលើបានបញ្ចាក់ថា នៅឆ្នាំ ២០១៤- ២០១៥ ខាងមុខនេះប្រទេសឧណ្ឌូនេស៊ី នឹងទទួលបានព្រលានយន្ដហោះខ្នាតអន្ដរជាតិមួយ ដែលស្ថិតនៅលើកោះដ៏ស្រស់ស្អាតបំផុត។ លើសពីនេះទៅទៀត ព្រលានយន្ដហោះនេះនឹងអាចទាក់ទាញភ្ងៀវទេសចរណ៍បានច្រើនលើសលប់ទៀតផង។ ក្រៅពីនេះ ព្រលានយន្ដហោះដ៏សំខាន់មួយនេះ គឺនឹងទទូលបានការប្រើប្រាស់សម្រាប់លក្ខណៈកាទូតផងដែរ។
តាមការអោយដឹងពីក្រសួងទេសចរណ៍ ឥណ្ឌូនេស៊ីបានអោយដឹងដែរថា ព្រលានយន្ដហោះនៅលើកោះបាលី នៅឆ្នាំ២០១៤- ២០១៥ នឹងអាចទទួលភ្ងៀវបានរហូតដល់ ២០ លាននាក់ក្នុងមួយឆ្នាំ។តាមប្រភពត៌មានខាងលើ ក៏បានបញ្ចាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី អាចទាក់ទាញភ្ងៀវបានច្រើនបែបនេះ ក៏ដោយសារតែព្រលានយន្ដហោះនេះ ជាព្រលានដ៏ធំបំផុតនៅអាស៊ី ជាពិសេស វាគឺស្ថិតនៅលើកោះបាលី ដែលជាកោះដ៏ស្រស់ស្អាតបំផុតនៅប្រទេស ឥណ្ឌូនេស៊ីនេះផងដែរ៕